ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកដឹកនាំរឿង ‘Kong: Skull Island’ ថា ៖ នៅវៀតណាមសម្បួរស្រីស្អាតៗណាស់

វត្តមានអ្នកដឹកនាំរឿង​ដ៏ល្បីល្បាញនៅក្នុងរឿង ‘Kong: Skull Island’ គឺលោក Jordan Vogt-Robert បានដល់ប្រទេសវៀតណាម លោកមានអារម្មណ៍រំភើប នឹងភ្ញាក់ផ្អើលបំផុតខណៈដែលលោកបានឃើញនារីៗនៅក្នុងប្រទេស វៀតណាម ទាំងលាន់មាត់ថា ” នៅក្នុងប្រទេសវៀតណាមមានស្រីស្អាតៗជាច្រើន ក៏ប៉ុន្ដែមិនមែនជាហេតុផលមួយ ដែលធ្វើឲ្យលោកកាន់តែចង់រស់នៅប្រទេសវៀតណាទេ ” លោក Jordan Vogt-Robert បាននិយាយទាំងភាពរាក់ទាក់ ។

ដោយយោងតាមគេហទំព័រ news.zing នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា អ្នកនាំរឿងហូលីវូដរូបនេះ មានសេចក្ដីពេញចិត្តជាខ្លាំងចំពោះប្រជាជនវៀតណាម លោកបានបន្ដទៀតថា ” ខ្ញុំនឹងត្រឡប់មកប្រទេសវៀតណាមវិញ ដើម្បីសហការផលិតខ្សែភាពយន្ដមួយ នឹងផលិតតន្រ្ដី ទៅកាន់ពិភពលោក ​ព្រោះថា នៅវៀតណាមមានតារាសម្ដែងជាច្រើន មានអ្នកដឹកនាំរឿង អ្នកផលិតកម្មវិធី តន្រ្ដីករ តារាចម្រៀង ពូកែៗហើយខ្ញុំចង់សហការជាមួយពួកគេ ” ។

គួរបញ្ជាក់ផងដែរថា លោក Jordan Vogt-Robert អ្នកដឹកនាំរឿង ‘Kong: Skull Island’ ពេញចិត្តពេញថ្លើមជាខ្លាំងចំពោះការគាំទ្រ រឿងមួយនេះក្នុងប្រទេសវៀតណាម ដែលលោករំពឹងថា ស្នាដៃរឿងបន្ដបន្ទាប់ទៀតរបស់លោក នឹងទទួលបានការគាំទ្រដូចរឿងមួយនេះអ៊ីចឹងផងដែរ ៕

មតិយោបល់