បរទេស៖ ក្លឹបយក្សអ៊ីតាលីសាជាថ្មីនៅពេលនេះកំពុងតែខិតខំប្រឹងប្រែងក្នុងការរារាំងដំណើរការដោះដូរកីឡាករកីឡាករខ្សែការពារឆ្នើមម្នាក់របស់ខ្លួនដែលកំពុងត្រូវបានចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លឹបអ្នកមានបុណ្យ Barcelona ។
ក្លឹប Barcelonaត្រូវបាន The Goal ចេញផ្សាយថាបានត្រៀមកញ្ចប់លុយប្រមាណជា៤០លានអឺរ៉ុបដើម្បីអាចធ្វើការផ្ទេរយកកីឡាករខ្សែការពារ Kalidou Koulibalyឲ្យបាននៅរដូវក្តៅខាងមុខនេះ។
គួរឲ្យដឹងដែរថា Koulibaly បច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណើរការនៃការបន្តកុងត្រាថ្មីដែលមានន័យថាទាមទារឲ្យ Napoli ក្នុងការបន្ថែមប្រាក់កម្រៃឲ្យកាន់តែច្រើនទៀតដើម្បីអាចធានាដល់ការបន្តស្នាក់នៅរបស់គាត់ជាមួយនឹងក្លឹបបាន៕
មតិយោបល់