ផ្អើលអស់អ្នកនៅប៉ារីស! ដោយសារវត្តមានរបស់ Jisoo និង Rihanna ក្នុង ព្រឹត្តិការណ៍ បង្ហាញម៉ូដ Dior

(បរទេស)៖ កម្មវិធីសប្ដាហ៍ម៉ូដក្រុងប៉ារីស បានចាប់ផ្ដើម ជាផ្លូវការជាមួយ ការដើរ បង្ហាញម៉ូដ របស់ ម៉ាកសំលៀកបំពាក់ បារាំង Dior (ឌីយ៉) ដែលបានបង្ហាញចេញម៉ូដសំលៀកបំពាក់ ជាច្រើនសម្រាប់ឆ្នាំ២០២២។

តារាម៉ូដែលជាច្រើន នាក់ បាននាំ គ្នា ដើរ បង្ហាញ ម៉ូដ លើ ឆាក ដែល បាន រៀប ចំ ឡើង នៅ សួនច្បារ Tuileries (ទុយឡឺរី) ទីក្រុងប៉ារីស ហើយឈុតសម្លៀកបំពាក់ដែល បង្ហាញចេញ មក មាន ដូចជា ឈុត សំលៀកបំពាក់ បែប ស្រគត់ស្រគំ លាយ ឡំ ជាមួយ អារម្មណ៍ បែបការិយាល័យ, ឈុត សំពត់ស្ដើង គូជាមួយ អាវក្រៅ និងស្រោម ដៃ, និងឈុតសំពត់ ដែលមាន ហោប៉ៅ ច្រើនជាដើម។

ការដើរបង្ហាញម៉ូដសំលៀកបំពាក់របស់ Dior មានការចូលរួម ពី សំណាក់ តារាល្បីៗ ជាច្រើន ក្នុង នោះ រួម មាន តារាចម្រៀង Rihanna (រីហានណា) ក៏ដូចជា Jisoo (ជីស៊ូ) សមាជិកក្រុម ចម្រៀងនារីកូរ៉េ BLACKPINK (ប្លេកភីង) ជា ទូតសុឆន្ទៈតំណាង ឲ្យ ម៉ាក Dior ផ្ទាល់ ដែល ធ្វើ ឲ្យ មាន អ្នក គាំទ្រ ជា ច្រើន សម្រុក មក កាន់ ទីតាំង កម្មវិធី ដើម្បី បាន ជួប អាយដល របស់ ខ្លួន។

គួរ បញ្ជាក់ថា ព្រឹត្តិការណ៍ បង្ហាញម៉ូដរបស់ម៉ាក Dior (ឌីយ៉) គឺជា ឆាក ដំបូង នៃ កម្មវិធី សប្ដាហ៍ ម៉ូដក្រុងប៉ារីស ដែល នឹង បន្ត ប្រព្រឹត្តិទៅ រហូតដល់ ថ្ងៃទី៨ ខែមីនា ក្រោម ការចូលរួម ដាក់បង្ហាញ ម៉ូដ ថ្មីៗ របស់ ម៉ាក សំលៀក បំពាក់ល្បីៗ ជាច្រើនទៀត៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *