ព័ត៌មានជាតិ

រថយន្តធុនធំបុកជាមួយតូយ៉ូតាកាមរីមួយគ្រឿង ចុងក្រោយបញ្ចប់រឿងត្រឹម៧០០ដុល្លារ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តសណ្តោងកន្ទុយដឹកទំនិញធុនធំ បុកជាមួយរថយន្តតូយ៉ូតាកាមរី បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងមិនមានអ្នករងរបួស ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីចោមចៅ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តតូយ៉ូតូតាកាមរី មួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម 2A-0487 ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ មានរថយន្តដឹកទំនិញធុនធំ មួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-6947 ធ្វើដំណើរស្របទិសមកពីក្រោយ បណ្តាលឲ្យបុករុញកៀររងការខូចខាតមួយចំហៀងយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋនបានចុះដល់ទីតាំង និងឲ្យភាគីទាំងសងខាង ធ្វើការម្របសម្រួលគ្នា ដោយភាគីរថយន្តធំជួយចេញថ្លៃជួសជុលចំនួន៧០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង ៕

មតិយោបល់