ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្តែងថៃ Kannapat ត្រូវបានកម្មករសំណង់រំលោភ និងវាយដុំយ៉ាងព្រៃផ្សៃ​

ថៃ៖របាយការណ៍ចុះផ្សាយ​នៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៤ ម្សិលមិញបាន​ឲ្យដឹងថា តារាសម្តែងវ័យ ២៥ ឆ្នាំ នាង Kannapat Worabawormpat ត្រូវបានកម្មករសំណង់មួយ បានវាយប្រហារ និងរំលោភ​នៅក្នុងផ្ទះរបស់នាង​។​
ទំព័រ Voice Bangkok ម្សិលមិញនេះបានរាយការណ៍ថា តារាសម្តែង Kannapat Worabawormpat កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ដោយស្ថាន​បែកមុខ និងរងរបួស​ដ៏ធ្ងន់ធ្ងរ​។​ ផ្ទះរបស់នាងត្រូវបានជនល្មើសចូលទៅលួចរបស់របរ ហើយក៏មានចេតនាចាប់រំលោភ ​និងវាយដុំលើរូបនាងយ៉ាងព្រៃផ្សៃ។​

របាយការណ៍ដកស្រង់សម្តីរបស់ប៉ូលិសនៅតំបន់ Thairath បាននិយយាយថា ឧបទ្ទេវហេតុនេះ បានកើតឡើង ​នៅផ្ទះរបស់តារាសម្តែង Kannapat ដែលស្ថិតនៅ Nonthaburi ។ ដោយ​តាមការបរិច្ចេទ កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ខណៈពេលដែលនាងកំពុងតែដេក នាង​បានរកឃើញ ថា មានអ្នកផ្សេង​ចូលទៅក្នុងបន្ទប់របស់នាង ។នៅពេលដែលក្រោកឡើង ក៏បានឃើញបុរសម្នាក់ ពាក់របាំងមុខ ពាក់អាវយឺតពណ៌ខៀវ ដោយបុរសនោះ ស្ថិតនៅក្នុងស្ថានភាពស្រវឹង ហើយក៏មានចេតនា​ស្រាតសម្លៀកបំពាក់នាង និង រំលោភ វាយដុំលើនាង​។​
តារាសម្តែងវ័យ ២៥ ឆ្នាំរូបនេះ​មានការស្លន់ស្លោរយ៉ាងខ្លាំង ដោយស្រែក​ឲ្យគេជួយ ។ តែ​ឆ្លើយតបនឹង​ពាក្យ​ឲ្យគេជួយនេះ នាង​ត្រូវបានជនល្មើសគំរាមសម្លាប់ និងបាន វាយលើមុខ ពោះ និងជើងរបស់នាង ។ ដោយ​មានឱកាសល្អនាង មានវត្ថុរឹងមួយនៅក្នុងដៃ បានវាយទៅលើបុរសនោះ ហើយ ក៏បានរត់មកក្រោមផ្ទះស្រែក​ឲ្យគេជួយ​។​​

បើមើលតាមរូបភាព ដែលចាប់ដោយកាមេរ៉ាសុវត្ថិភាពដែលដាក់នៅក្នុងផ្ទះរបស់នាង ​យើងឃើញថា ​ខណៈដែលស្រែកឲ្យគេជួយ មុខរបស់នាង ឡើងហើមពោរ ។ ក្រោយមកនាង​ត្រូវបានអ្នកជិតខាង​បញ្ចូនទៅកាន់មន្ទីរពទ្យ Nonthaveij ចូលទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ដោយសារតែបាត់បង់ឈាមច្រើនពេក។​

ដោយសារតែមានសភាពធ្ងន់ធ្ងរ និង​សតិអារម្មណ៍ មិនសូវជាស្រួល ខាងគ្រូពេទ្យ បាននិយាយថា យ៉ាងណាស់នាង​ត្រូវចំណាយពេល ៣ ខែ ដើម្បី​សម្រាកព្យាបាល ។
និយាយប្រាប់អ្នកសារព័ត៌មាន តារាសម្តែងរូបនេះ បាន​ឲ្យដឹងថា “ខ្ញុំគ្រាន់តែដឹងថា ខ្ញុំសូមអង្វរគាត់ឲ្យដោះលែងខ្ញុំ ប៉ុន្តែ​គាត់គំរាមសម្លាប់ ម្តងហើយ ម្តងទៀត ដោយសំណាងល្អ ខ្ញុំបានវាយគាត់ឲ្យរងរបួស ហើយសង្ឈឹមថាប៉ូលិសនឹងចាប់ខ្លួនជននេះ ឲ្យបានឆាប់ៗ” ។​
ក្រោយពីការស៊ើបអង្កេត ប៉ូលិសក្នុងតំបន់បានចាប់ជនសង្ស័យ វ័យ ២៤ ឆ្នាំ ​ឈ្មោះ Prajuab Poobualom ដែលជា​កម្មករសំណង់ ដែល​ធ្វើការនៅជិតផ្ទះ​តារាសម្តែងរូបនេះ ។ នៅថ្ងៃកើតហេតុ ជនសង្ស័យ Prajuab Poobualom បាន​ធ្វើការ និងផឹកស្រវឹង ដោយឃើញសម្រស់ដ៏ស្រស់ផូរផង់របស់ Kannapat Worabawormpat ក៏មានបំណង់​ចូលរំលោភតែម្តង​។

នៅស្ថានីយ៍ប៉ូលិស ជនសង្ស័យ បាន​ទទួលស្គាល់ ​ទោសកំហុសរបស់ខ្លួន គាត់បានបន្ថែមទៀតថា ដោយរាត្រីនោះ គាត់បាន​ផ្ទះរបស់នាង មិនចាក់សោរទ្វារ ក៏ចូលទៅធ្វើសកម្មភាពតែម្តង​។​
ស្រីស្រស់ Kannapat Worabawormpat ជា​តារាសម្តែង​ដ៏ល្បីរបស់ថៃ ដោយនាង​ធ្លាប់ទទួលបានពានរង្វាន់ KPN Award នឹង​លេខមុខតាមស្ថានីយ៍ទូរទស្សន៍ជាច្រើន និងសម្បូរប្រជាប្រិយភាព៕​








មតិយោបល់