ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ល្បី​ពេញ​ហ្វេ​សប៊ុក Pepey Dy គ្រោះថ្នាក់​ចរាចរណ៍​មិនដឹង​ស្លាប់ មិនដឹង​រស់

ភ្នំពេញ​៖ នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី ១៤ ខែ សីហា ឆ្នាំ ២០១៤ នេះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក កំពុង​ចាប់អារម្មណ៍​ទៅលើ​រឿងរ៉ាវ “​តារា​ហ្វេ​សប៊ុក ដ៏​ល្បីល្បាញ Peypey Dy គ្រោះថ្នាក់​ចរាចរណ៍​មិនដឹង​ស្លាប់ មិនដឹងរ​ស់​នោះ​ទេ “ ខណៈ​អ្នកលេង​បណ្តាញ​មួយ​នេះ​កំពុង​ចែកចាយ​រូបភាព បែក​ឈាម​កក្លាក់ ដេក​ស្តូកស្តឹង​នៅលើ​ថ្នល់ ។​
10592996_551556644950174_7951405330533925162_n
​ក្រោយ​រូបភាព​នេះ​ត្រូវ​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​ថា តារា​ហ្វេ​សប៊ុក​រូប​នេះ​ជួប​គ្រោះថ្នាក់ ចរាច​រណ៍ មិនដឹង​ស្លាប់ មិនដឹង​រស់ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ Pepey Dy ភ័យ​គ្រប់ៗ​គ្នា ។ ជាមួយនឹង​គ្នា​នេះដែរ Peypey Dy ក៏​បាន​ចេញ​ឃ្លិប បកស្រាយ​ថា ជា​គ្រាន់តែ​ជា​ឈុត​ក្នុង​រឿង​តែប៉ុណ្ណោះ ។​

​ជួប​ជាមួយ​នឹង គេហទំព័រ ដំណឹង (www.domneng.news ) តាមរយៈ​ខ្សែ​ទូរស័ព្ទ Peypey Dy បាន​ប្រាប់ឲ្យដឹង​ថា “​ជីវិត​របស់​គាត់ មិន​ងាយ​ស្លាប់ៗ​ងាយ​នោះទេ បង រូបភាព​នោះ​ដែរ វា​ជា​រូបភាព ដែល​ថត​ក្នុង​ឈុត​រឿង​ថ្មី​របស់ ផលិតកម្ម វេ​ហា ក្រោម​ចំណងជើង​ថា “​ភូមិគ្រឹះ​បិសាច​” តែប៉ុណ្ណោះ ” ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺជា​វត្ត​មាន​ទី ២ របស់ Peypey Dy ហើយ ដែល​លេចមុខ​នៅក្នុង​រឿង របស់​ផលិតកម្ម​វេហា ដោយ​រឿង​ទី ១ ក្រោម​ចំណងជើង​ថា “​បេសកកម្ម​មរណៈ​” ៕​
ទស្សនាឃ្លិបបកស្រាយរបស់ Peypey Dy ដូចខាងក្រោមនេះ៖

មតិយោបល់