ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង ករុណា ពេជ្រ ចេញមុខបកស្រាយ ក្រោយមហាជនរិះគន់អ្នកនាង ចន ចាន់លក្ខណា មិនសំចៃមាត់ រឿងយកនំខេកទៅអបអរខួបកំណើតលោក ខុសពេលវេលា

(ភ្នំពេញ)៖ នៅព្រឹកមិញនេះ មហាជនបានធ្វើការរិះគន់ អ្នកនាង ចនចាន់ លក្ខណា មិនដាច់ពីមាត់នោះទេ ពេលបានឃើញព័ត៌មានដែលអ្នកនាង ទៅពញាក់អារម្មណ៍ថ្ងៃកំណើតតារាចម្រៀង ករុណា ពេជ្រ អំឡុងពេលលលោកកំពុងជួបទុក្ខដោយសារឪពុកទើបទទួលមរណភាព ត្រូវបានមហាជននាំគ្នារិះគន់មិនសំចៃមាត់ ដោយពួកគេយល់ថា ពញាក់អារម្មណ៍មិនមើលកាល:ទេស:។

ដោយសារអ្នករិះគន់បានកើនឡើង និងប្រើពាក្យអសុរសខ្លាំងពេល ពេលនេះម្ចាស់សាមីខ្លួនគឺលោក ករុណា ពេជ្រ ក៏បានចេញមុខបកស្រាយថា «អូ មិនមែនទេ .. សូមបងប្អូនកុំយល់ច្រទ្បំជាមួយគាត់ ព្រោះបងប្អូនរបស់ខ្ញុំទាំងអស់គ្នា រួមជាមួយបង ចនចាន់ និង មិត្តភក្តិស្និទ្ធៗជាមួយខ្ញុំ នៅចាំធ្វើចប់បុណ្យ៧ថ្ងៃហើយ ទើបល្ងាចរៀបចំខួបមែន គ្រាន់ពួកគាត់ទាំងអស់គ្នា ចង់ឱ្យខ្ញុំបានញញឹមខ្លះប៉ុណ្ណោះទេ បន្ទាប់ពី៧ថ្ងៃនេះ ខ្ញុំយំ និងពិបាកចិត្តបំផុត មិនមែនមានតែគាត់ទេ មានបងប្អូនខ្ញុំច្រើនដែរទេណា»។

គួរបញ្ជាក់ដែរថា ការឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់របស់ឪពុកតារាចម្រៀង ករុណា ពេជ្រ បានធ្វើឱ្យតារាចម្រៀងរូបនេះ សោកសៅជាខ្លាំង ទោះជាយ៉ាងណាមិត្តរួមសិល្ប: ក៏ដូចជាក្រុមគ្រួសារ បានត្រឹមផ្តល់ជាកម្លាំងចិត្តឱ្យលោករឹងមាំប៉ុណ្ណោះ៕

 

មតិយោបល់