(បរទេស)៖ ថ្មីៗនេះ Hailey Bieber បានធ្វើឱ្យអ្នកគាំទ្របារម្ភពីសុខភាពនាងជាខ្លាំង បន្ទាប់ពីកាលពីព្រឹកថ្ងៃទី១០ ខែមីនា កន្លងទៅ តារាបង្ហាញម៉ូតរូបនេះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យយ៉ាងតក់ក្រហល់បន្ទាប់ពីកំពុងអង្គុយញ៉ាំអាហារពេលព្រឹកជាមួយ Justin សុខៗ នាងក៏ចាប់មានអាការមិនស្រួលខ្លួនស្ពឹកស្រពន់ស្ទើរមិនអាចកម្រើកបាន។
ភ្លាមៗនោះ Justin ក៏បាននាំនាងទៅមន្ទីរពេទ្យដោយគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញមានកំណកឈាមក្នុងខួរក្បាលរបស់ Hailey បណ្តាលឱ្យកង្វះអុកស៊ីសែនក្នុងខួរក្បាល។
យ៉ាងណាមិញ ស្ថានភាពរបស់តារាស្រីរូបនេះបានត្រលប់មករកសភាពធម្មតាវិញហើយ ដោយនាងបានបង្ហាញអារម្មណ៍ឱ្យដឹងថា នេះជាបទពិសោធន៍ដ៏គូរឱ្យខ្លាចបំផុតដែលមិនធ្លាប់ជួប។
គួរបញ្ជាក់ដែរថា បញ្ហាបែបនេះជាទូទៅច្រើនកើតឡើងចំពោះតែមនុស្សចាស់ប៉ុណ្ណោះ សម្រាប់ Hailey ដែលមានអាការបែបនេះបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង។ បើទោះជាអាការបានត្រលប់មកប្រសើរឡើងវិញហើយក៏ដោយ ប៉ុន្តែអ្នកគាំទ្រជាច្រើននៅតែបារម្ភចំពោះសុខភាពនាងដោយហេតុសញ្ញាទាំងនេះខ្លាចមានបញ្ហាធ្ងន់ធ្ងរវិវឌ្ឍន៍ទៅជាជំងឺដាច់សរសៃឈាមខួរក្បាលបាន៕
មតិយោបល់