ព័ត៌មានជាតិ

លោក ហ្សេលេនស្គី ថាកិច្ចចរចារវាងអ៊ុយក្រែន និងរុស្ស៊ី នឹងត្រូវបន្តធ្វើឡើងនៅថ្ងៃអង្គារនេះ

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានឱ្យដឹងថាកិច្ចចរចាជាមួយរុស្ស៊ី នឹងត្រូវ បន្តធ្វើឡើងនៅថ្ងៃអង្គារនេះ។

បើតាមលោក ហ្សេលេនស្គី, លោកផ្ទាល់ក៏បានពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett) ផងដែរ ជាផ្នែកមួយនៃកិច្ចខិតប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងសន្តិភាពដ៏ល្អប្រសើរមួយ ដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។

ថ្លែងនៅក្នុងសារវីដេអូមួយ លោក ហ្សេលេស្គី បានបញ្ជាក់ថា «ក្រុមប្រតិភូរបស់យើងក៏បានធ្វើការលើរឿងនេះ (កិច្ចព្រមព្រៀងសន្តិភាព) ជាមួយភាគីរុស្ស៊ីផងដែរ»។ លោកបន្តថាកិច្ចចរចាមានភាពរីកចម្រើនល្អគ្រាន់បើ ប៉ុន្តែអ្វីៗមានតែរង់ចាំមើលសិន ខណៈ កិច្ចចរចានឹងបន្តនៅថ្ងៃអង្គារនេះ៕

ប្រភព៖ Reuters

មតិយោបល់