(ភ្នំពេញ)៖ តារាកំប្លែងល្បី នាយ ពែកមី សង់ផ្ទះធំស្កឹមស្កៃឲ្យ ម្តាយឪពុកនៅស្រុកកំណើត នរណាមិនល្បី តារាកំប្លែងរូបនេះ ជាកូនកត្តញ្ញូដឹងគុណឪពុកម្តាយ ដល់ថ្នាក់នេះ ។
ជាងនេះទៅទៀត មិនមែនគិតគូរតែឪពុកម្តាយបង្កើតនោះទេ សាងសង់ផ្ទះឲ្យម្តាយឪពុករួចមិនទាន់ប៉ុន្មាន រូបលោកក៏សម្រេចចិត្តសង់ផ្ទះថ្មីឲ្យម្តាយឪពុកក្មេកមួយខ្នងធំ ថែមទៀតផង។
ក្រោយសាងសង់រយៈពេលជាង ៩ខែរួចមក ពេលនេះ ផ្ទះថ្មីរបស់ឪពុកម្តាយក្មេក សាងសង់ចេញរូបរាងកាន់តែច្បាស់ ស្ទើរតែរួចរាល់ហើយ មើលទៅ មិនចាញ់វីឡាអ្នកទីក្រុងប៉ុន្មានឡើយ ប៉ះចង់កូនប្រសារជាអតីតជាងសំណង់ទៀត គ្រាន់តែមើល ក៏ដឹងតែញាក់ដែរ រៀបចំឲ្យមួយស្អាតមួយចប់តែម្តង ជាពិសេស ដេគ័រខាងក្នុង ក៏មិនណយដែរ ដាក់សុទ្ធតែពណ៌មាស ភ្លឺចាំងភ្នែកគេឯងតែម្តង៕
មតិយោបល់