(ភ្នំពេញ)៖ ពិតមែនហើយ ទោះជាប្រឡូកសិល្បៈច្រើនឆ្នាំ ហើយមើលទៅ ហាក់មិនសូវបញ្ចេញមុខមាត់លើកញ្ចក់ទូរទស្សន៍ដូចមុនក្តី តែ យ៉ែម សំអូន មើលទៅកាក់កបជាខ្លាំងជាមួយមុខជំនួញផ្ទាល់ខ្លួន ជាពិសេសគឺ ទិញផ្ទះបន្តកន្ទុយគ្នា ស្ទើរតែមិនដាច់ តែម្តង។
អ្វីដែលធ្វើឲ្យ មហាជនភ្ញាក់ផ្អើលនោះ ថ្មីៗនេះ ស្រាប់តែ តារាប្រុសរូបនេះ បើកបង្ហាញផ្ទះវីឡាមួយខ្នងថ្មីស្រឡាងយ៉ាងប្រណីត រួចរាល់សឹងតែ១០០% មិនតែប៉ុណ្ណោះ ថែមទាំងព្រលយពាក្យសំដីបែបនេះថា «រាល់ការមើលងាយរបស់អ្នក គឺសុទ្ធតែបង្កប់នូវភាពតស៊ូលាក់មុខរបស់ខ្ញុំពេលខ្លះខ្ញុំមានអារម្មណ៍ហត់ជាមួយសិល្បៈ នឹងសង្គមក្លែងក្លាយ ប៉ុន្តែខ្ញុំលួចសរសើរ សមត្ថភាពនិងការខំប្រឹងប្រែងដោយភាពអត់ធ្មត់គ្រប់យ៉ាង របស់ខ្ញុំ»។
ទន្ទឹមនឹង ក្រោយពេលបង្ហោះយ៉ាងដូច្នេះ ក៏មានមហាជនចូលទៅខមិលសរសើរ លោក ស្ទើរគ្រប់ៗគ្នា ដែលខ្លួនជាបុរសពោះម៉ាយខ្លួនមួយ ក៏ប៉ុន្តែពូកែខិតខំប្រឹងប្រែងរហូតសល់ទ្រព្យហូរហៀតែម្ដង៕





មតិយោបល់