ឌួង ឆាយ ស្រាប់តែនិយាយបែបនេះ ក្រោយឃើញអតីតភរិយាឡាយស្បថមុខព្រះ

(ភ្នំពេញ)៖ ខណៈអ្នកនាង ដេត ម៉ារីណា កំពុងឡាយវីដេអូស្បថមុខព្រះ ធ្វើឲ្យផ្អើលអស់អ្នកលេងបណ្តាញសង្គម នៅពេលនេះស្រាប់តែលោក ឌួង ឆាយ និយាយបែបនេះភ្លាម។

ក្នុងបណ្តាញសង្គម លោក ឌួង ឆាយ បានសរសេរសារថា «សូមសរសើរដែលនាងហ៊ានស្បថទាំងបំពាន។ បារមីស័ក្តសិទ្ធ កម្មពៀរមានពិតទាន់ហន់ណាស់។ ស្ងប់ស្ងាតរងចាំមើលព្រះ និងទេវតាដាក់ទោសអ្នកដែលបំពានឆាប់ខាងមុខនេះ។ បុកទ្រូងផ្លូវម្តងមិនរាងចាល»។

យ៉ាងណាមិញ គេនៅមិនទាន់ដឹងនោះទេថា តើរឿងរ៉ាវអូសបន្លាយរបស់លោក ឌួង ឆាយ និងអតីតភរិយាទៅជាយ៉ាងណានោះ ខណៈភាគីទាំងសងខាង នៅតែឡាយវីដេអូតទល់គ្នាទៅវិញទៅមកដូចរឿងភាគ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *