ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនធម្មតា ក្រុមតារាវ័យចាស់មហាហង្ស ឈ្នះមេដាយសំរិទ្ធ

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី៧ មករា ឆ្នាំ២០២០ ក្រុមបាល់ទាត់វ័យចាស់របស់មហាហង្ស ដែលចម្រុះដោយតារាវ័យជាង៣០ឡើងនោះ គឺជាអ្នកបានទទួលចំណាត់ថ្នាក់លេខ៣ នៅក្នុងការប្រកួតដណ្ដើមប្រាក់រង្វាន់ ដើម្បីអបអរទិវារ៧ មករា។ ការប្រកួតនេះ ត្រូវបានធ្វើឡើងច្រើនថ្ងៃមកហើយ ខណ:លោក សុះ ម៉ាច តារាចម្រៀង ទាត់ចូលមួយគ្រាប់ ធ្វើឲ្យក្រុមឈ្នះដល់7-3 ហើយទទួលបានមេដាយសំរឹទ្ធ ស្របពេលដែលលោកអ៉ិន ជាមេក្រុម បានដឹកនាំសិល្បករមកចូលរួមមហោស្រពភាពយន្តអន្តរជាតិ នៅទីក្រុងម៉ាកាវប្រទេសចិន។

លោក អ៉ិន បានសម្ដែងការអបអរពីទីក្រុងម៉ាកាវ បន្ទាប់ពីក្រុមតារាវ័យចាស់ របស់លោកទទួលបានចំណាត់ថ្នាក់លេខ៣ ពីការប្រកួតមួយនេះ។ លោកថាតារាវ័យចាស់ របស់ក្រុមមហាហង្ស គឺជាក្រុមបាល់ទាត់មួយថ្មី ដែលលោកបានប្រមូលតារាៗ និង ក្រុមការងារ ដើម្បីបង្កើតជាក្រុមឲ្យចូលរួមប្រកួតដណ្ដើមពាននេះ។ បើទោះជាក្រុម របស់លោករបូតឱកាសប្រកួតដណ្ដើមពាន ប៉ុន្តែក៏ជាមោទនភាពផងដែរ ដែលក្រុមវ័យចាស់របស់មហាហង្ស បានយកឈ្នះលើក្រុម 7Clean ហើយទទួលបាន ចំណាត់ថ្នាក់លេខ៣នោះ។ លោក សុះ ម៉ាច ដែលជាតារាក្នុងក្រុម ក៏រកបានមួយគ្រាប់ផងដែរ ក្នុងចំណោមលទ្ធផល 7-3 ដែលទទួលជ័យជម្នះនោះ៕

មតិយោបល់