(ភ្នំពេញ)៖ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ចំរើន សុភ័ក្រ ហាក់ទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈច្រើន មិនថាតែការចេញបទចម្រៀងថ្មីៗ ព្រមទាំងការដែលមានវត្តមានច្រៀងតាមកម្មវិធីនានា រួមទាំងការប្រកបមុខរបរផ្ទាល់ខ្លួនផងដែរ។
ជាមួយគ្នានេះដែរ ដូចដែលប្រិយមិត្តដែលជាអ្នកគាំទ្រច្បាស់ជាជ្រាបហើយថា ត្បិតតែមានភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងណាក៏ដោយ តែតារាស្រីរូបនេះហាក់មិនសូវជាបង្ហាញរបស់របរសម្ភារនិយមច្រើនដូចតារាដទៃឡើយ។
ដោយឡែក ស្រាប់តែថ្មីៗនេះ ចំរើន សុភ័ក្រ បានបង្ហោះរូបភាពមួយចំនួននៅលើបណ្ដាញសង្គម ដោយកំពុងរៀបចំសែនព្រេនស្វាគមន៍រថយន្តម៉ាកទំនើបមួយគ្រឿងតម្លៃខ្ទង់ម៉ឺនដុល្លារយ៉ាងថ្មីសន្លាង ដែលធ្វើឲ្យគ្រប់គ្នាដែលជាអ្នកគាំទ្រ និងមិត្តរួមសិល្បៈឃើញហើយ ក៏នាំគ្នាភ្ញាក់ផ្អើល និងផ្ញើពាក្យអបអរដល់តារាស្រីរូបនេះជាហូរហែ៕









មតិយោបល់