ព័ត៌មានជាតិ

រថយន្តព្រូសរេចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យម្ចាស់បើកបររងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១២និង៥០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ដព្រូស ពាក់ស្លាក់លេខភ្នំពេញ 2AG-1670 បានរេចង្កូតបុកបង្គោលភ្លើង រួចផ្លោងទៅបុកបង្គោលភ្លើងថ្មមួយដើមទៀត បណ្ដាលឲ្យម្ចាស់រថយន្ដរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្រ្គោះ ហេតុការណ៍ ស្ថិតតាមបណ្ដោយផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅក្រោយពេលកើតហេតុ វត្តកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការវាស់វែង យករថយន្តទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំការធ្វើការដោះស្រាយនៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់