ព័ត៌មានសិល្បៈ និងកម្សាន្ត

«Miss Grand Cambodia» 2022 ប្រកាសជ្រើសរើសបេក្ខនារីចូលរួមប្រកួត សម្រាប់រដូវកាលថ្មី

(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងសម្រស់ដ៏ល្បីនៅប្រទេសកម្ពុជា គឺ «Miss Grand Cambodia» បានប្រកាសជ្រើសរើសបេក្ខនារី ដើម្បីចូលរួមប្រកួត ក្នុងឆ្នាំ២០២២នេះ ក្នុងគោលបំណងជ្រើសរើសតែម្នាក់គត់ ដែលមានទាំងសមត្ថភាព និងសម្រស់ ទៅធ្វើជាតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធៅលំដាប់ពិភពលោក។

តាមរយៈផេកផ្លូវការបស់ «Miss Grand Cambodia» បានបញ្ជាក់យ៉ាងដូច្នេះថា «សូមស្វាគមន៍សម្រាប់រដូវកាលថ្មី ដែលអស់លោក លោកស្រី អ្នកនាង កញ្ញា កំពុងទន្ទឹងរងចាំនោះ បានមកដល់ហើយ កម្មវិធីប្រកួតប្រជែង កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២២»។

Miss Grand Cambodia 2022 លក្ខខណ្ឌនៃការដាក់ពាក្យបេក្ខនារីត្រូវមាន៖
– នៅលីវ
– មានអាយុចាប់ពី១៨-២៧ ឆ្នាំ
– មានកម្ពស់ចាប់ពី 170cm ឡើងទៅ
– កម្រិតវប្បធម៌ ចប់បាក់ឌុប (ថ្នាក់ទី១២)
– ចំណោះដឹងភាសាបរទេស អង់គ្លេស អាចប្រើការបាន
– មានអត្តចរិកស្លូតបូត សុភាពរាបសារ ចេះគោរពពេលវេលាធ្វើការ។

មតិយោបល់