ព័ត៌មានជាតិ

ករណី​គ្រោះធម្មជាតិ ​រន្ទះបាញ់ក្មេងប្រុសម្នាក់ ​បណ្តាលឲ្យស្លាប់​បាត់បង់​ជីវិត

​បាត់ដំបង:​​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ធម្មជាតិ​ដោយ​រន្ទះបាញ់​បណ្តាល​ឲ្យ​ក្មេង​ប្រុស​ ០១​នាក់​ស្លាប់​បាត់បង់​ជីវិត ត្រង់​ចំណុច​តាម​ផ្លូវលំ​ក្នុង​ចម្ការ​ ស្ថិត​ក្រុម​ទី​០១​ ភូមិ​ដំណាក់​សាលា​ ឃុំ​តា​ក្រី​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ កាលពីនៅ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៣​និង​៣០​នាទី​ ។​

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ ថុ​ន​ ចាន់​ណេ​ត​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ​តា​ក្រី​ ឃុំ​តា​ក្រី​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ បាន​បំភ្លឺ​ថា​ ជន​រង​គ្រោះមាន​ឈ្មោះ​ រស់​ ភារ​ម្យ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​តា​ក្រី​ ឃុំតា​ក្រី​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ មុខរបរ​ កម្មករ​ ​នៅ​ថ្ងៃ​កើតហេតុ​ វេលា​ម៉ោង​០៩​និង​០០​នាទី​ ខ្លួន​បាន​បើក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ដី​នៅ​ភូមិ​ដំណាក់​សាលា​ លុះដល់​ម៉ោង​ប្រហែល​១៣​និង​០០​នាទី​ ត្រាក់ទ័រ​អស់​ម៉ា​ស៊ូ​ត​ខ្លួន​តេ​ហៅ​ឈ្មោះ​ រស់​ ភារ​ម្យ​ (​សាកសព​)​ ឲ្យ​យក​ម៉ា​ស៊ូ​តម​ក​ឱ្យ​ខ្លួន​ ពេល​ចាក់​ម៉ា​ស៊ូ​ត​រួច​មេឃ​រក​ភ្លៀង​ខ្លួន​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ជន​រង​គ្រោះជា​អ្នក​ជិះ​ម៉ូតូ​ពីមុខ​ពេល​ជិះ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ​ក៏​ឮ​សូរ​រន្ទះបាញ់​ពេល​ខ្លួន​មក​ដល់​ឃើញ​ឈ្មោះ​ ភារ​ម្យ ​ដេក​ផ្កាប់មុខ​ទៅ​លើ​ដី​ រួចខ្លួន​ក៏​ទៅ​លើកយក​ឃើញ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។​

​ក្រោយ​ពី​ទទួល​បាន​ព​ត៌​មាន​ កម្លាំង​នគរបាល​ផ្នែក​ជំនាញ ​សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ​ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ ​ជន​រង​គ្រោះ​ឈ្មោះ​ រស់​ ភារ​ម្យ​ ពិតជា​ត្រូវ​រន្ទះបាញ់​ បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន ​។​

បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

មតិយោបល់