(ភ្នំពេញ)៖ នេះបើតាមផេករបស់ សិល្បករកម្ពុជា បានចែកចាយរូបភាព ជាច្រើនសន្លឹក បានបង្ហាញ តារាសម្តែងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា និងគូស្នេហ៍បណ្ដូលចិត្ត បានដឹកដៃគ្នា ប្រារព្ធពិធីមង្គលការយ៉ាង អធឹកអធ័ម នាថ្ងៃទី ២៦ កាលពីព្រឹកនេះ។
ក្រឡេកទៅមើល តាមរយៈរូបភាពដែលបានបង្ហោះនោះ ដោយត្រូវបាន គេមើលឃើញថា ក្នុងថ្ងៃពិសេសរបស់តារាស្រីរូបនេះ មានការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ ក្នុងការធ្វើសាក្ខីភាព នៃគូស្នេហ៍មួយគូនេះ។
អ្វីដែលចាប់អារម្មណ៍ តារាសម្តែងស្រី ទឹម រដ្ឋា បានគ្រង ក្នុង ឈុតរៀបការកូនក្រមុំ ប្រពៃណី ធ្វើឲ្យមើលឃើញ សមសួន ថ្លៃថ្នូរ ជាមួយនឹងស្នាមញញឹមដ៏ផ្អែមល្ហែម ដែល ពោរពេញ ទៅ ដោយ ភាព សប្បាយ រីក រាយ ក្នុងថ្ងៃដ៏មានសុភមង្គលរបស់នាង។
ទន្ទឹមនឹងនេះដែលបណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសនាង ដែលតារាស្រីរូបនេះ បានក្លាយជាកូនក្រមុំ ដែលបានមនុស្សស្រលាញ់រៀបការដូច្នោះផងដែរ៕









មតិយោបល់