(ថៃ)៖ ថ្មីៗនេះ តារាចម្រៀង Kpop សញ្ជាតិថៃ Lisa បានប្រារព្ធពិធីខួបកំណើតជាមួយគ្រួសារនៅឯស្រុកកំណើតយ៉ាងរីករាយ។ ជាពិសេស មិនមែនមានតែឪពុកម្ដាយប៉ុណ្ណោះទេ នាងបានបង្ហាញមុខសមាជិកគ្រួសារផ្សេងៗទៀតជាច្រើននាក់ផងដែរ។
ទន្ទឹមនឹងនោះ ហ្វេនៗនៅក្នុងបណ្ដាញសង្គមបាននាំគ្នាត្រេកអរជំនួសការជួបជុំសមាជិកគ្រួសាររបស់ Lisa ដែលមើលទៅពិតជាកក់ក្ដៅមែនទែន។ លើសពីនោះ តារារ៉េបរូបនេះ មិនបានធ្វើពិធីអ្វីធំដុំ សុំត្រឹមតែបាននៅជាមួយសាច់ញាតិតិចតួចគឺ ខ្លួនអស់ចិត្តហើយ។
គួរបញ្ជាក់ផងដែរថា ដោយសារតែការងារក្នុងវិស័យ Kpop មមាញឹកខ្លាំង ទើបធ្វើឲ្យសមាជិក BLACKPINK រូបនេះ មិនសូវបានចំណាយពេលជាមួយឪពុកម្ដាយ។ ម៉្យាងទៀត នេះក៏ប្រហែលជាលើកដំបូងផងដែរ ដែលនាងបានផ្លុំទៀននំខេកជាមួយក្រុមគ្រួសារយ៉ាងរីករាយ៕







មតិយោបល់