ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយ ជើ​ម ក្តោប​បាន​តំណែង​តួឯក​ខ្មោច​ជា​លើកដំបូង

​ភ្នំពេញ​៖ តារា​កំប្លែង​វ័យក្មេង ដែល​មាន​ទឹកដម​សំនៀង​ក្រអួន​ក្រអៅ និង​វោហា​ស័ព្ទ កំប្លែង​ដ៏​ប៉ិនប្រសព្វ ក្តោប​បាន​តួឯក​ខ្មោច ជា​លើកដំបូង ក្នុង​អាជីព​សិល្បៈ​ប៉ុន្មាន​ឆ្នាំ​មកនេះ ដែល​ជួយ​ជ្រោមជ្រែង​ប្រជាប្រិយភាព​របស់​ខ្លួន​ថែម​មួយ​អន្លើ​ទៀត ។​

​វត្តមាន​ថ្មី ក្នុង​រឿង “​ខ្មោច​អា​សង្ហារ​” របស់​នាយ ជើ​ម ជា​តួឯក​ខ្មោច និង​មាន​ការចូលរួម​សម្តែង ពី​តារា​កំប្លែង​ចាស់​ថ្មី បាន​ញ៉ាំង​ឲ្យ​ផ្ទៃរឿង​ទាំងមូល កក្រើក សើច សើច​រហូត​ចុកពោះ មិន​ចាញ់​រឿង​ប្រទេសជិតខាង និង រឿង​ក្នុង​ស្រុក​ល្បីៗ​មួយចំនួន​ឡើយ ។ ជាមួយនឹង​ព័ត៌មាន​នេះ បាន​ធ្វើឲ្យ​អ្នក​ដែល​គាំទ្រ តារា​កំប្លែង​វ័យក្មេង មាន​ដើមកំណើត​នៅ កំពង់ស្ពឺ សប្បាយរីករាយ និង​ត្រេកអរ ដែល នាយ ជើ​ម អាច​ក្តោប​បាន តួឯក​ខ្មោច ជា​ពិសេស​សកម្មភាព​សម្តែងដ៏​ប៉ិនប្រសព្វ​នោះ ។​

រឿង​”​ខ្មោច​អា​សង្ហារ​” នេះ​នឹង​វាយលុក​រោងកុន លី​ជេន នៅ​ថ្ងៃ​ទី ១៣ ខែ វិច្ឆិកា ខាងមុខនេះ នឹង​ធ្វើឲ្យ​រោងកុន ក្លាយជា​កន្លែង​ព្រឺព្រួច និង​សើច​ចុកពោះ មិនចេះ​រីងស្ងួត ជាក់​ជា​មិនខានឡើយ ៕
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ ៖

Neay Chem

មតិយោបល់