ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដឹកស្រាបៀរមួយគ្រឿងដាច់កង់ក្រឡាប់ បណ្ដាលឲ្យរងការខូចខាត ហេតុការណ៍នេះ ស្ថិតម្ដុំមុខសាលាខណ្ឌដង្កោ តាមបណ្ដោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យ និងម្ចាស់ហៅរថយន្តស្ទូចយកទៅជួសជុលខ្លួនឯង ករណីនេះ មិនមានមនុស្សរងរបួសទេ៕



មតិយោបល់