ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកម៉ាក់ កាន់តែស្អាត ឱក សុគន្ធកញ្ញា ដូចនៅក្រមុំ

(ភ្នំពេញ)៖ ជាការពិត ត្បិតថាពេលបច្ចុប្បន្ននេះ កំពូលតារាចម្រៀងស្រីដ៏មានឥទ្ធិពលប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា នាងបានរៀបការសាងគ្រួសារ និងមានកូនប្រុសម្នាក់រួចហើយមែន ប៉ុន្តែសម្រាប់ប្រជាប្រិយភាពរបស់នាងនៅតែអាចរក្សាបានដដែល ឬអាចនៅបានថានៅតែល្បី មានអ្នកគាំទ្រកាន់តែច្រើនផងដែរ។

ដោយឡែក ក្រឡេកមកពីរូបសម្រស់តារាចម្រៀងស្រីរូបនេះ នៅពេលបច្ចុប្បន្ននេះវិញ ក៏នៅតែមានភាពស្រស់ស្អាតមិនចាញ់កាលពីមុនឡើយ ដោយតែងតែចេញមកបង្ហាញពីភាពទាក់ទាញក្នុងការតុបតែងខ្លួនយ៉ាងលេចធ្លោ នៅលើបណ្ដាញសង្គម បើទោះបីជានាងមានកូនមួយរួចហើយក៏ដោយ។

ជាក់ស្ដែង ដូចរូបភាព អ្នកនាងទើបតែបង្ហោះលើបណ្ដាញសង្គមកាលពីថ្មីៗខាងក្រោមនេះ យើងឃើញថា រូបរាងរបស់ សុគន្ធកញ្ញា ពេលនេះកាន់តែស្រឡូន ស្បែកសម៉ត់រលោង ជាពិសេសគឺចែងចាំងខ្លាំងតែម្ដង ក្នុងឈុតរ៉ូបចូលរួមកម្មវិធីពណ៌ទឹកមាស មានប៉ាកដិនអង្កាំស្រោបខ្លួន ឈរកាច់រាងដ៏ស្លីម ដូចក្រមុំមិនទាន់មានប្តីមានកូនដូច្នេះ៕

មតិយោបល់