ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះឃ្លាំងស្តុបកៅអីចាស់ៗ ក្តារខៀនអស់ទាំងស្រុង

ភ្នំពេញ: យោងតាមផេករបស់ នាយកដ្ឋាននគបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ០៧និង១០ នាទីយប់ ថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២២ មានករណីអគ្គីភ័យ មួយកន្លែងកើតឡើងនៅ តាម បណ្ដោយ ផ្លូវសហព័ទ្ធរុស្សី ចំណុចសាកលវិទ្យាល័យភូមិន្ទភំ្នពេញ ភូមិ១៦ ក្រុម៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សំ សំអុល ភេទ ប្រុស អាយុ ៥៥ ឆាំ្ន ។
+ មុខរបរ: ប្រធានការិយាល័យរដ្ឋបាល ។
+ មូលហេតុ: បណ្ដាល មក ពី ឆ្លងចរន្តអគ្គីសនី ។
+ ប្រភេទសំណង់: ថ្មបេងតុង ទំហំ ៨ម៉ែត្រx២៥ម៉ែត្រ ។
+ ខូចខាតសម្ភារ:: ឃ្លាំងស្តុបកៅអីចាស់ៗ ក្តារខៀនអស់ទាំងស្រុង នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

  • ស្លាប់ មនុស្ស : គ្មាន ។
  • របួស មនុស្ស :គ្មាន ។

  • កងកម្លាំង អន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ បាន ប្រេី ប្រាស់ រថយន្តការិយា ល័យ អគ្គិភ័យ : ចំនួន ០៨ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៥ រថយន្ត ស្មើរនឹង ២០ម៉ែត្រគូប ។

  • ពន្លត់ចប់ : នៅវេលា ម៉ោង ០៨និង០០នាទី យប់ថ្ងៃខែឆ្នាំដដែល ៕

 

មតិយោបល់