ព័ត៌មានសិល្បៈ និងកម្សាន្ត

ពីមនុស្សមានជំងឺធាត់ក្លាយទៅជាម្ចាស់ពានរង្វាន់សាច់ដុំរឹងមាំក្នុងរយៈពេល១២សប្តាហ៍

អាមេរិកៈ លោក Patrick Magno រស់នៅក្នុងទីក្រុង San Diego រដ្ឋCalifornia ទទួលបានពានរង្វាន់នៅក្នុងការប្រកួតភាពម៉ាំមួន ក្រោយពេលលោកបានសម្រក​ទម្ងន់ខ្លួន​២២.២២គីឡូក្រាម​ក្នុងរយៈពេល៣ខែ។

បន្ទាប់ពីការពិនិត្យសុខភាពបង្ហាញថាខ្លួនមានជាតិខ្លាញ់ ៣០ភាគរយហើយ ប្រឈមមុខខ្ពស់​នឹងការកើតជំងឺទឹកនោមផ្អែមប្រភេទទី២ លោក Patrick magno បានសម្រេចចិត្តផ្លាស់ប្តូរ​ជីវិតរស់នៅប្រចាំថ្ងៃទាំងរបបអាហារដ៏ត្រឹមត្រូវ និងការហាត់ប្រាណតាមការណែនាំរបស់អ្នកឯកទេស។

បុរសមានមហិច្ឆតារូបនេះបានផ្លាស់ប្តូររបបអាហារទាំងស្រុង លោកជ្រើររើសអាហារដែល​មានសារធាតុចិញ្ចឹមមានដូចជាត្រីធូណា អង្ករសំរូប ស៊ុត និងសាច់មាន់ ផ្លែឈើ និងទឹកដោះគោមួយចំនួន ហើយបានចាប់ផ្តើមដោយប្រើកម្មវិធី Bodyspace និង Kris Gethin ជាមគ្គុទេសក៍ក្នុងការកសាងសាច់ដុំក្នុងរយៈពេល១២សប្តាហ៍ និងទទួលបានរង្វាន់ជាទឹកប្រាក់ ២៥០០០០ដុល្លារអាមេរិក៕

មតិយោបល់