(ភ្នំពេញ)៖ នាពេលថ្មីៗនេះ បវរកញ្ញាដ៏មានប្រជាប្រិយភាពទាំងប៉ុន្មានជំនាន់ខាងក្រោមនេះ បានលេចវត្តមាននៅក្នុងកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រ Miss Queen Cambodia 2021 ដែលធ្វេីឲ្យគ្រប់គ្នាមេីលឡេីងភ្លឹកជាមួយសម្រស់ដ៏ទាក់ទាញរបស់ពួកគេ។
ជាមួយគ្នានេះដែរ បវរកញ្ញាតំណាងប្រទេសទាំងអស់នេះ បានស្លៀកពាក់ជាមួយរ៉ូបស្អាតៗ ប្រណីត និងពោរពេញដោយភាពជឿជាក់ទាក់ទាញចិត្តអ្នកទស្សនារៀងៗខ្លួន។
ជាពិសេស អ្វីដែលគ្រប់គ្នាកាន់តែចាប់អារម្មណ៍ គឺពួកគេបាននាំគ្នាគ្រងនូវឈុតគ្រឿងពេជ្រទំហំធំៗមិនធម្មតា ដែលរចនាដោយត្បូងពេជ្រយ៉ាងល្អៗ ម៉ូតខុសៗគ្នា ប៉ុន្តែ នៅពេលដែលតារាស្រីដែលជាបវរកញ្ញាទាំងនេះពាក់នៅលេីដងខ្លួនបស់ពួកគេហើយ ឃើញថាពិតជារំលេចនូវភាពស្រស់ស្អាតម្យ៉ាងម្នាក់ រហូតអ្នកគាំទ្រ ឃើញហើយសរសេីរជាហូរហែ ៕
មតិយោបល់