បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយដាក់ចំណងជើង ប៉ះពាល់ដល់កិត្តិយសតារា ចម្រៀង ទិត្យ វិច្ឆិកា ធ្វើឲ្យតារារូបនេះគំរាមទារប្តឹងរាប់ម៉ឺនដុល្លារ តែ ព័ត៌មានមួយនេះក៏បានស្ងប់ទៅវិញ ក្នុងមួយចម្អិនកំពឹស ។ ក៏ប៉ុន្តែក្រោយមក ទិត្យ វិច្ឆិកា បានឡើងកម្មវិធី ”តុបំភ្លឺ” ដោយបង្ហូរទឹកភ្នែក តូចចិត្តព្រោះតែទស្សនិកជន ដាក់ទណ្ឌកម្មលោក រហូតឃ្លាតឆ្ងាយពីសិល្បៈ ។ តែទោះជាយ៉ាងណា តារាចម្រៀង សំលេងធំ រូបនេះបានចេញមុខសារជាថ្មី ជាមួយនឹងបទស្នាដៃកូនខ្មែរ ក្រោមចំណងជើងថា ”អារ៉ែងកំណើតស្នេហ៍” ។ បទ ”អារ៉ែងកំណើតស្នេហ៍” ជាបទមនោសញ្ចេតនា ចុងក្រោយដ៏ពិរោះរបស់ ទិត្យ វិច្ឆិកា តែស្តាយថាមិនទាន់មានផលិតកម្ម អញ្ជើញឲ្យច្រៀងចេញលក់នៅលើទីផ្សារ ៖
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់