កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជា បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៤ ខែមេសា ធ្នាំ២០២២ វេលាម៉ោង២៣និង៥០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៨៨-៨៩ ត្រង់ចំណុចភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកភូសាល ពណ៌ក្រហម ពាក់ស្លាកលេខ 1GP-0715 បើកបរដោយឈ្មោះ ខួច ភេទប្រុស អាយុ ២០ ឆ្នាំ ទីលំនៅខេត្តបាត់ដំបង បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ មានរថយន្ត០១គ្រឿង (មិនស្គាល់ម៉ាក) បានកៀរម៉ូតូដួលនិងបានកិនឈ្មោះ ខួច បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែង សពត្រូវបានយកមកតម្កល់ទុកនៅវត្តត្រែងត្រយឹង រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះវត្ថុតាងបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ដើម្បីស្រាវជ្រាវរករថយន្តបង្ក និងកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕
មតិយោបល់