ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តកាមរីហាយប៊្រីដ បើកកៀរជាមួយរថយន្តដឹកប្រេង របស់ក្រុមហ៊ុនកម្ពុជាតេលា បណ្តាលឲ្យរងការខូចខាត ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើត ហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តកាមរីហាយប៊្រីដ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BH-5671បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ មានរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន កម្ពុជាតេលា មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3E-6560 ធ្វើដំណើរស្របទិសមកពីក្រោយ ក៏ជ្រុកប៉ះកៀរគ្នា បណ្តាលឲ្យរថយន្តហាយប្រ៊ីដរងការខូចខាត ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងនិងយកសម្ភារៈទាំង២ ដាក់អែបខាងនិងឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នា ព្រោះតែមិនចង់វែងឆ្ងាយ ទើបភាគីខាងរងយន្តធុនធំ ជួយចេញថ្លៃជួលជុលដល់រថយន្តហាយប៊្រីដចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕
មតិយោបល់