ឃើញទេ! ហ្វីយ៉ាតា និងសង្សារថ្មី មានក្តីសុខសាហាវ

(ភ្នំពេញ)៖ ជឿជាក់ថា ស្រទាប់យុវវ័យភាគច្រើន ប្រាកដជាស្គាល់ តារាស្រី ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ស្ទើរគ្រប់ៗគ្នារួចមកហើយ មិនត្រឹមតែ មានរូបសម្រស់គួរឲ្យទាក់ទាញនោះទេ រូបនាង ក៏ត្រូវហ្វេនៗវ័យក្មេងរបស់ខ្លួន ចូលចិត្តអាកប្បករិយារបស់រូបនាងផងដែរ នារីក្លាហានតែម្តង។

យ៉ាងណាមិញ ក្រោយបែកបាក់ជាមួយសង្សារជាតារាចម្រៀងរួច មិនទាន់ប៉ុន្មានខែផង តារាស្រី ហ្វីយ៉ាតា បណ្តើរសង្សារថ្មីជា ជនបរទេសសង្ហាកប់ រូបរាងសម្បត្តិដូចម៉ូដែល ឡើងកប់មិនខ្ចីខ្វល់សម្តីគេឯងឡើយ។

ជាងនេះទៅទៀត សេពគប់គ្នាបានតែរយៈពេលខ្លីក៏ពិតមែន តែក្នុងថ្ងៃកំណើតរបស់ សង្សារខ្លួន តារាស្រី ហ្វីយ៉ាតា ថតរូបល្អូកល្អើននឹងគ្នា ស្អិតដូចតុកកែ គ្រាន់តែឃើញហើយ អ្នកគាំទ្រចង់លើសជាតិស្ករ ជ្រួលជ្រើមចង់បានសង្សារនឹងគ្នាឯងដែរ បើចេញមកស្វីតម្លឹងៗ មិនតែប៉ុណ្ណោះ មួយប៉ុស្តណាក៏រូបនាង និងសង្សារថ្មី សមគ្នាដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *