ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! បុរសម្នាក់ជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលឲ្យបុកនឹងគល់ត្របែកបែកក្បាលស្លាប់

សៀមរាប: នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២ទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បង្កដោយខ្លួនឯងដួលទៅបុកនឹងគល់ត្របែកបែកក្បាលស្លាប់ លើផ្លូវលំក្រាលក្រួសក្រហម ចំណុចភូមិត្រពាំងធំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខសៀមរាប ១i០៤.០១ បើកបរដោយឈ្មោះ ទៀវ វុន ភេទប្រុស អាយុ ៤១ ឆ្នាំ នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុក
ប្រាសាទបាគង ខេត្តសៀមរាប បើកបរមានទិសដៅពីកើតទៅលិច មកដល់ចំណុចមុខសាលាឆទានត្រពាំងធំ បានដួលដោយខ្លួនឯង បណ្តាលឲ្យបុកនឹងគល់ត្របែកបែកក្បាលស្លាប់ ។

នៅពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ។ បន្ទាប់មកបានធ្វើកំណត់ហេតុ ប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់