ភ្នំពេញៈ កាលពីថ្ងៃទី១៦ សីហា កីឡាករល្បីក្នុងវិស័យបាល់ទាត់មួយចំនួនបានបង្ហាញខ្លួនក្នុងពិធីញាំអាហារសាមគ្គីជាមួយតារាសិល្បៈ ដោយការជួបជុំក្នុងរយៈពេលខ្លីនោះ គឺពួកគេក្រៅពីប្រកាសមិនទទួលទានជាតិគ្រឿងស្រវឹងហើយ ក៏បានឡើងច្រៀងធ្វើឲ្យមានសំឡេងទះដៃយ៉ាងកងរំពងពីសំណាក់តារាសិល្បៈនាយប់នោះផងដែរ។ នេះជាការជួបជុំលើកដំបូងរវាងកីឡាបាល់ទាត់ល្បីៗ និងតារាសិល្បៈ បន្ទាប់ពីតារាសិល្បៈជាច្រើនរូបមកពីសមាគមរបស់អ្នក ចន ច័ន្ទលក្ខិណា និងមួយចំនួនមកពីតារាសិល្បៈនៅក្រៅសមាគមរបស់អ្នកនាង គឺមកពី Group «គ្រួសារតារាកម្ពុជា» បានរៀបចំអាហារសាមគ្គីនេះ ដើម្បីឲ្យតារាដែលភាគច្រើនជាហ្វេនរបស់កីឡាករបាល់ទាត់ បានជួបកីឡាករបាល់ទាត់ជា Idol របស់ខ្លួន។
ខាងក្រោមនេះជារូបរវាងកីឡាករបាល់ទាត់ដែលបានបង្ហាញខ្លួន និងតារាសិល្បៈ ដែលបានជួបគ្នាជាលើកដំបូង៖
មតិយោបល់