ព័ត៌មានជាតិ

មកដឹងពីវិធីសាស្រ្ត ធ្វើឲ្យសាច់មាន់ឬទា ឆាប់ផុយពេលចំអិន

ចំណេះដឹង៖ មាន់ឬទា ចាស់រមែងមានសាច់ស្វិត ទំពាមិនស្រលដូចមាន់ឬទាជំទង់នោះទេ។ តែបើយើងចាំបាច់ត្រូវយកមាន់ទាចាស់មកធ្វើម្ហូបបរិភោគ យើងត្រូវចេះពីវិធីធ្វើឲ្យសាច់របស់វាផុយជាមុនសិន។

វិធីនោះគ្មានលំបាកអ្វីទេ គឺមុនពេលធ្វើអាហារយើងត្រូវយកសាច់មាន់ទាចាស់នោះទៅត្រាំទឹកត្រជាក់ទុកចោលមួយយប់សិន ជាការស្រេចទៅហើយ ប្រាកដជាមាន់ទាចាស់នោះ ត្រឡន់ជាមានសាច់ផុយមិនខាន។

នេះជាវិធីសាស្ត្រងាយៗនិងខ្លីៗស្រួលចាំ តែវានឹងទៅជារឿងពិបាក ប្រសិនបើអ្នកមិនដឹង។ សូមតាមដានគេហទំព័រ ដំណឹង ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងប្លែក៕

មតិយោបល់