(ភ្នំពេញ)៖ ជឿជាក់ថា មិនមែនមានមនុស្សតិចនាក់នោះទេ ដែលត្រូវបានអ្នកដទៃមើលឃើញពីសភាពខាងក្រៅ ដែលមានការផ្លាស់ប្ដូរ មិនថារូបរាង សម្រស់ ឬ ពណ៌សម្បុរ ព្រមទាំងត្រូវទទួលរងនូវសម្តីមើលងាយ ប្រៀបធៀប ដែលអាចឈានដល់ការបាក់ទឹកចិត្ត ទៀតផង។
ជាមួយគ្នានេះ តារាចម្រៀងស្រី វីរៈ និច ក៏ជាមនុស្សម្នាក់ក្នុងចំណោមនោះ ដែលទទួលរងនូវពាក្យសម្ដីប្រៀបធៀបសម្រស់ពីមុន រហូតដល់នាងបានបញ្ចេញពីអារម្មណ៍ក្នុងចិត្ត និងបានបង្ហោះសារមួយនៅលើបណ្ដញសង្គម ដោយបាននិយាយថា «តាំងពីមានប្តីមក និចឡូវធាត់ម៉េស បែកសាច់ម៉េស ខ្មៅម៉េស អាក្រក់ម៉េស សម្រស់ធ្លាក់ជាងមុន សេដជួបគ្នា Say Hello ឬ សួរសុខទុកគ្នាវិញល្អជាង កុំនិយាយបែបបំបាក់ទឹកចិត្តគ្នាអី ព្រោះមនុស្សម្នាក់ៗមានចំនុចល្អ & ស្អាតរាងៗខ្លួន»។
យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើន បានយល់ស្របពីការលើកឡើងរបស់នាង ដែលមនុស្សម្នាក់ៗ តែងតែមានចំណុចល្អរៀងៗខ្លួន ដែលគួរតែគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក៕
មតិយោបល់