ព័ត៌មានសិល្បៈ និងកម្សាន្ត

មានរឿងអ្វីក្នុងចិត្ត! ស្រាប់តែ ពេជ្រ សោភា ទម្លាយសារបែបនេះ ដាក់សិស្សប្អូន

(ភ្នំពេញ)៖ ពេជ្រ សោភា ត្រូវបានគេដឹងថា ជាតារាចម្រៀងល្បីល្បាញមួយរូប ដែលចូលប្រឡូកក្នុងវិស័យចម្រៀងជាច្រើនឆ្នាំមកហើយ ហើយក៏បានធ្វើជាគណៈកម្មការ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកជាច្រើនមកហើយដែរ។ អាចនិយាយបានថា បច្ចុប្បន្ននេះ ពេជ្រ សោភា មានសិស្សប្អូនមិនតិចនោះទេ ដែលគោរពស្រឡាញ់។ តែអ្វីដែលគេ ចាប់អារម្មណ៍ ពេជ្រ សោភា ស្រាប់តែបញ្ចេញសារយ៉ាងភ្ញាក់ផ្អើលមួយទៅកាន់សិស្សប្អូន។

ក្នុងសារនោះ ពេជ្រ សោភា បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជាសិស្សច្បង ខ្ញុំតែងយកពាក្យមួយមកដាក់ក្នុងខួរក្បាលខ្ញុំ។ ជួយខ្លួនឯងឲ្យបាន៩៩% តែបើសិស្សប្អូនឈ្លើយប្រលែងវាតាមនឹង តែបើចរិកល្អជួយដល់ថ្ងៃស្លាប់បងប្រាប់អូនឲ្យយល់ ត្រៀមៗ។ ធ្វើមិនបានគឺមិនមែន ពេជ្រ សោភា(ខ្ញុំមិនចេះនិយាយកាត់បងៗទេជាពិសសេរគឺបងភា)»។

គេមិនដឹងនោះឡើយថា តើសារមួយនេះ តារាចម្រៀង ពេជ្រ សោភា ចង់សំដៅទៅលើនរណា? តែយ៉ាងណ ទន្ទឹមសារការបញ្ចេញសារនេះ មានអ្នកគាំទ្រមិនតិចនោះទេ បាន Comment លើកទឹកចិត្ត និងសរសេរពេជ្រ សោភា ជាពិសេស រងចាំចម្រៀងថ្មីៗរបស់នាងផងដែរ៕

មតិយោបល់