ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៉ឹម សូលីកា ស្រលាញ់ប្រណិប័តន៍ស្វាមី រហូតធ្វើរឿងនេះមិនខ្លាចខ្មាស់អៀន ឬអន់ជាង

(ភ្នំពេញ)៖ បើនិយាយពីនារីសម័យនេះវិញរកមិនបានដូចអ្នកនាង ស៊ឺម សូលីកា ដែលស្រលាញ់ប្រណិប័តន៍ស្វាមីមិនឲ្យទាស់ចិត្តនោះទេ។

ក្នុងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ពិធីការិនីល្បីឈ្មោះអ្នកនាង ស៊ឺម សូលីកា បានធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អរម្មណ៍ខ្លាំងចំពោះការស្រលាញ់យកចិត្តទុកដាក់ ថែមទាំងប្រណិប័តន៍ចំពោះស្វាមី ដោយអោនគោរពសំពះបាតជើងស្វាមីលោក អេង រិទ្ធី រួមទាំងម្តាយ ដោយមិនខ្លាចខ្មាស់អៀនរឺក៏អន់ជាងស្វាមីនោះឡើយ នាងធ្វើបែបនេះបញ្ជាក់ពីការស្រលាញ់ ពេញចិត្ត ឲ្យតំលៃ គោរព ចំពោះស្វាមីរបស់នាង ដោយកម្រឃើញនារីខ្មែរយើងធ្វើបានដូចជាអ្នកនាង ស៊ឺម សូលីកា ណាស់។

មតិយោបល់