សហភាពអារ៉ាប់រួមៈក្រុហ៊ុនមួយមានទីតាំងនៅក្នុងទីក្រុង ឌុយប៉ៃ ផលិតសំបកកង់រថយន្ត ថ្លៃជាងគេបំផុតក្នុងលោក ដែលបានទទួលពានរង្វាន់ពី សៀវកំណត់ត្រាពិភពលោក ហ្គីណេសផងដែរ ។
ក្រុមហ៊ុន Z Tyres នៅក្នុងទីក្រុង ឌុយប៉ៃ បានបញ្ចប់ការផលិតសំបកកង់រថយន្ត ថ្លៃជាងគេបំផុតរបស់ខ្លួនហើយ ដោយនៅលើសំបកកង់នោះ មានស្រោបមាស និងពេជ្រ ប្រមាណ២៤ការរាត់ និងមានតម្លៃ ៦០០,០០០ដុល្លារ ក្នុងសំបកកង់មួយ។
សំបកកងរថយន្ត Z1 tires ត្រូវបានដឹកយកទៅប្រទេស អ៊ីតាលី ដើម្បីដាំពេជ្រដោយអ្នកសិល្បៈ គ្រឿងអលង្ការជនជាតិអ៊ីតាលី មុននឹងដឹកបញ្ជូនត្រឡប់មក ស្រោបមាសសន្លឹកនៅ អារ៉ាប់វិញ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Z Tyres លោក Harjeev Kandhari បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ថា៖ “យើងតែងតែបង្ហាញ ជំនាញដ៏ចំណាន ហើយដាក់បញ្ចូលទៅក្នុង ការផលលិតរបស់ក្រុមហ៊ុន Z Tyres ដូច្នេះយើងគិតថា មធ្យោបាយល្អបំផុត គឺរៀបចំកម្មវិធីបង្ហាញនូវសមទ្ធផលមួយនេះ ជាជាងបង្ហាញមុខអ្នកទិញវា៕
មតិយោបល់