ព័ត៌មានសិល្បៈ និងកម្សាន្ត

រកឯណាបាន! ឲ្យលុយចាយពេញដៃ តែគូដណ្តឹង ឌួង ឆាយ គ្មានលោភលន់ បែរជា…

(ភ្នំពេញ)៖ ក្រោយបើកបង្ហាញមុខមាត់ គូដណ្តឹងហើយនោះ គេឃើញលោក ឌួង ឆាយ និងគ្រួសារ តែងបណ្តើរគូដណ្តឹងខ្លួន ទៅណាមកណាជាមួយគ្នា ស្ទើរមិនចោលសូម្បីតែម្តង ខណ:ពេលថ្មីៗនេះ មានដំណើរកម្សាន្តគ្រួសារទៅដល់ក្រៅប្រទេសទៅហើយ ក៏មានវត្តមានគូដណ្តឹងតាមទៅផងដែរ។

យ៉ាងណាមិញ គូដណ្តឹងរបស់លោក ឌួង ឆាយ ម្នាក់នេះ គឺទទួលបានក្តីស្រឡាញ់ខ្លាំងពី ម្តាយក្មេកនិង បងប្អូនប្រុសស្រីរបស់រូបលោកជាខ្លាំង ព្រោះរូបនាង មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ សូម្បីតែ អាកប្បករិយានិងចារិក ក៏ល្អដែរ។

ជាក់ស្តែង ក្នុងដំណើរកម្សាន្តទៅឌូបៃ លោក ឌួង ឆាយ ទម្លាយចារិកពិតរបស់ គូដណ្តឹងឃើញហើយ ទើបដឹងថា អាយុនៅក្មេងខ្ចីមែន តែមិនចេះលោភលន់ដូចអ្នកដទៃ ព្រោះ គូដណ្តឹងឲ្យលុយចាយពេញដៃហើយ ក៏មិនព្រមចាយដែរ សុទ្ធចិត្តយកទៅទិញខោអាវឲ្យអនាគតស្វាមី និងទិញកាបូបឲ្យបងថ្លៃស្រីទៅវិញ គួរឲ្យសរសើរ។

ក្នុងនោះ លោក ឌួង ឆាយ បានបង្ហើបថា «តាំងពីស្គាល់គ្នាលុយឲ្យគាត់មិនដែលយក។ នៅឌូបៃដាក់លុយអារ៉ាប់ឲ្យក្នុងកាបូបដើរផ្សារទិញឥវ៉ាន់សំរាប់ខ្លួនឯង និងអ្នកផ្ទះគាត់ក៏មិនទិញសុខចិត្តមកទិញសំលៀកបំពាក់សំរាប់ខ្ញុំ ទិញទឹកអប់ឲ្យប្អូនស្រីខ្ញុំ និងកាបូបឲ្យបងស្រីធំខ្ញុំវិញ។ ហើយឆូតកាតរបស់គាត់ពេលទិញសម្ភារ:សំរាប់ខ្លួនឯង និងអ្នកផ្ទះគាត់។ អូនល្អពេកហើយណា សំណាងណាស់សំរាប់ខ្ញុំ អរគុណអូនដែលបានផ្តល់ឱកាសឲ្យបង មិនខ្វល់ពីអតីតរបស់បង។

មតិយោបល់