ព័ត៌មានសិល្បៈ និងកម្សាន្ត

ថមមី និង វីហ្សា ទៅលេងសមុទ្រ យ៉ាងមានក្តីសុខ ពិតជាមានសុភមង្គលមែន!

(ភ្នំពេញ)៖ ថមមី និង វីហ្សា ដែលជាប្តីប្រពន្ធ តែងតែធ្វើឲ្យមហាជនទប់សំណើចមិនបាននោះ បានបង្ករការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបង្ហាញសកម្មភាពដ៏ទាក់ទាញជាមួយគ្នា នៅឯនាសមុទ្រ នៅពេលអ្នកទាំងពីរដឹកដៃគ្នាទៅលេងសមុទ្រ។

ដើមឆ្នាំថ្មី២០២២ ភ្លាម លោក ថមមី ដឹកដៃភរិយាបណ្តូលចិត្ត ទៅលេងសមុទ្រយ៉ាងមានក្តីសុខ ថែមទាំងបង្ហាញពីភាពក្រមិចក្រមើមលើផ្ទៃសមុទ្រ ផ្អើលអស់មនុស្សម្នានៅក្បែនោះទៀតផង។ កាលពីពេលថ្មីៗនេះ លោកថមមី ដែលជាស្វាមីរបស់អ្នកនាង សួសវីហ្សា បានបង្ហាញរូបភាពទៅលេងសមុទ្រនៅឯក្រុងព្រះសីហនុ ជាច្រើនសន្លឹកដែលពោរពេញទៅដោយក្តីសុខនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានបញ្ជាក់ពីភាពសប្បាយរីករាយនិងមានក្តីសុខយ៉ាងខ្លាំងពីគ្រួសារអ្នកទាំងពីរ ជាមួយពេលវេលាដ៏មានន័យសម្រាប់ជីវិតគូរបស់ពួកគេ។

ចំណែកអ្នកគាំទ្រជាច្រើននាំគ្នាចូលខមមិនសរសើរគ្រប់គ្នាពីក្តីសុខរបស់អ្នកទាំងពីរ អ្នកខ្លះសរសើរថា គ្រួសាររ៉ុងរឿង ចំណែកអ្នកខ្លះទៀតថា សាកសមគ្នាណាស់។

មតិយោបល់