ព័ត៌មានសិល្បៈ និងកម្សាន្ត

Sandara Park ធ្វើឱ្យ អ្នកគាំទ្រ រលាយ បេះដូង ជាមួយ រូបភាព ប៉ុន្មាន សន្លឹកនេះ

(បរទេស)៖ ចាប់តាំងពី Sandara Park បានចូលប្រលូកក្នុងវិស័យសិល្បៈមក អ្នកគាំទ្រមិនដែលឃើញតារាស្រីរូបនេះប្រែប្រួលរូបរាងឡើងចុះទម្ងន់មិនទៀតទាត់ឡើយ។ ជាក់ស្តែងបច្ចុប្បន្នគីឡូរបស់តារាស្រីរូបនេះ មានត្រឹមតែ ៤១គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍នោះគឺ ទោះបីជារយៈពេលកន្លងទៅប៉ុន្មានឆ្នាំក៏ដោយក៏ Sandara នៅតែមានដងខ្លួនទាក់ទាញ រីឯសម្រស់វិញគឺនៅតែក្មេងដដែល។

ជាមួយនឹងរូបភាពកាលពីពេលថ្មីៗនេះផងដែរ Sandara បានធ្វើឱ្យអ្នកគាំទ្រទប់ចិត្តមិនសរសើរមិនបានជាមួយសម្លៀកបំពាក់ខោជើងធំហៀរជើង និងពាក់អាវខ្លួនខ្លីបង្ហាញក្បាលពោះរាបស្មើគួរឱ្យទាក់ទាញ។ ទោះជាយ៉ាងណា ដងខ្លួនដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះ បានមកដោយការខិតខំប្រឹងប្រែងធ្វើលំហាត់ប្រាណជាប្រចាំផងដែរ។

ចង់ដឹងថា Sandara Park មានរូបរាង និងសម្រស់ស្រស់ស្អាតដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

មតិយោបល់