ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៣នាក់ ធ្វើសកម្មភាពលួចកាច់កម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានករណីអំពើលួច (កាច់សោកម៉ូតូ) ចំណុចមុខផ្ទះជួល ស្ថិតក្នុងភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកឣង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះ(ស្រី)ឈ្មោះ សុត លក្ខិណា ឣាយុ២២ឆ្នាំ មុខរបរ កម្មការិនី ស្នាក់ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកឣង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យ០៣នាក់ (ប) ឃាត់ខ្លួនចំនួន០១នាក់ (គេចខ្លួនចំនួន០២នាក់)៖ ១-ឈ្មោះ ទៀង តុល (ប) ឣាយុ៥០ឆ្នាំ មុខរបរ មិនពិតស្រុកកំណើត ភូមិត្រពាំងថ្លាន់ ឃុំឃុំប្របភ្នំ ស្រុកឣង្គរជ័យ ខេត្តកំពត ទើបត្រឡប់មកពីថៃ កាលពីថ្ងៃទី ២៤.០៤.២០២២ មកស្នាក់នៅស្នាក់សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញបាន ០១យប់ (ជាឣ្នកធ្វើសកម្មភាពកាច់ករម៉ូតូ) ។ ២-ឈ្មោះ ទូច (ប) ឣាយុ៣៧ឆ្នាំ មុខរបរមិនពិត ។ ៣-ឈ្មោះ ធា (ប) ឣាយុ២៨ឆ្នាំ មុខរបរមិនពិត។

ទាំងពីនាក់ជាបងប្អូនបង្កើតនឹងគ្នា ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (គេចខ្លួន) ។

វត្ថុតាងចាប់យកកន្លែងកើតហេតុ៖ ១-ម៉ូតូ០១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ផលិតឆ្នាំ2022 ស្លាកលេខ ភ្នំពេញ 1JI -8722 (យកបានមកវិញ ជនរងគ្រោះយករក្សាទុក) ។ ២-ម៉ូតូ០១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ផលិត្នំ2019 ស្លាកលេខ ភ្នំពេញ 1 GR -5587 (ជារបស់ជនសង្ស័យ រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល) ។

មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅមុខបន្ទប់ជួល រហូតដល់ម៉ោងកើតហេតុជនសង្ស័យមានគ្នា០៣នាក់ ម៉ូតូ០២គ្រឿង ពេលនោះជនសង្ស័យឈ្មោះ ទៀង តុល ចូលធ្វើសកម្មភាព កាច់កម៉ូតូរបស់ជនរងគ្រោះ ក្រោយធ្វើសកម្មភាពបានសម្រេចជនសង្ស័យ បានបើកម៉ូតូចេញ ជនរងគ្រោះបានស្រែកថាចោរៗ និងប្រជាពលរដ្ឋចេញពីក្រោយ បានចម្ងាយប្រហែល ៥០ម៉ែត្រជនសង្ស័យ បានផ្តួល (ម៉ូតូជនរងគ្រោះ) ចោលរត់ឡើង ម៉ូតរបស់បក្ខពួកខ្លួន ប៉ុន្តែដួលក៏រត់គេចខ្លួនចូលបឹង ។

ចំណែកជនសង្ស័យ០២នាក់ បានបើកម៉ូតូគេចខ្លួន ។

ក្រោយពីទទួលបានព័ត៌មានកម្លាំង នគរបាលស្រុក និងប៉ុស្ដិ៍ឆក់ឈើនាង បានសហការជាមួយកម្លាំងអាវុធហត្ថស្រុក បានចុះទៅដល់កន្លែងកើតហេតុ យកបានម៉ូតូរបស់ជនសង្ស័យ០១គ្រឿង កម្លាំងនគរបាលស្រុកឣង្គស្នួល ធ្វើការឡោមព័ទ្ធ ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ជនសង្ស័បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាច់កលួចយកម៉ូតូជនរងគ្រោះពិតប្រាកដមែន ។

ចំពោះករណីខាងនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់