ព័ត៌មានសិល្បៈ និងកម្សាន្ត

ភិន សុដាលីស កំពុងមានក្តីសុខជាមួយគូស្នេហ៍ជាអ្នកក្រៅសិល្បៈ ខណៈឡើងចុះ អឺរ៉ុប ដូចឡើងចុះ ខេត្តនៅស្រុកខ្មែរ

(ភ្នំពេញ)៖ ភិន សុដាលីស ដែលជាតារាសម្តែងម្នាក់ កំពុងជោគជ័យលើមុខជំនួញក្នុងដៃជាច្រើន បានធ្វើឱ្យអ្នកគាំទ្រនាំគ្នាសរសើរលើសមត្ថភាពតារាស្រីរូបនេះ មិនដាច់ពីមាត់ឡើយ។ ក្រៅពីសិល្បៈ និងមុខជំនួញដែលតារាស្រីរូបនេះ ទទួលបានជោគជ័យហើយ ពេលនេះនាង ក៏កំពុងមានក្តីសុខជាមួយនឹងគូស្នេហ៍ជាអ្នកក្រៅសិល្បៈម្នាក់ផងដែរ។

បន្ទាប់ពីមុខរបរ និងស្នេហាកំពុងដំណើរការទៅដោយរលូនហើយនោះ ជារឿយៗនាងតែងធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសជាមួយគូស្នេហ៍ និងមិត្តភក្តិទាំងក្រុមៗឡើងចុះញឹកញាប់ដូចឡើងចុះខេត្តនៅស្រុកខ្មែរអ៊ីចឹង។

ជាក់ស្តែង នាងទើបត្រលប់មកពីកម្សាន្តនៅប៉ែកអឺរ៉ុបមិនទាន់បានប៉ុន្មានផង ពេលនេះនាងបានហោះទៅកាន់ទីនោះសាជាថ្មីរហូតទឹកដីដែលជាទីកន្លែងមនុស្សជាច្រើនប្រាថ្នាចង់ទៅកម្សាន្តក្លាយជាទីកន្លែងដែល ភិន សុដាលីស ស្គាល់គ្រប់ច្រកល្ហកមិនពិបាករកអ្នកនាំផ្លូវឡើយ៕

មតិយោបល់