ព័ត៌មានសិល្បៈ និងកម្សាន្ត

មកដឹងពីមុខតំណែង និងជំនួញធំៗរបស់ ព្រាប សុវត្ថិ

(ភ្នំពេញ)៖ កំពូលតារាចម្រៀងប្រុសលំដាប់ជួរមុខក្នុងប្រទេសកម្ពុជា លោកព្រាប សុវត្ថិ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្មីៗ។ មុនទទួលបានគោរមងារដែលមនុស្សជាច្រើនប៉ងប្រាថ្នា តើអ្នកទាំងពីរមានមុខតំណែង និងមុខជំនួញគ្រាក់ៗអ្វីខ្លះ។ ថ្ងៃនេះ Admin នឹងមកទម្លាយពីតំណែង និងជំនួញធំៗរបស់កំពូលតារាចម្រៀងទាំងពីររូបនេះដូចខាងក្រោម៖

កំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាអធិរាជផ្នែកចម្រៀងជិត ៣០ឆ្នាំ លោក ព្រាប សុវត្ថិ នៅតែគ្រងជាកំពូលតារាគ្មានអ្នកផ្ទឹមបានទាំងសមត្ថភាព និងប្រជាប្រិយភាពរបស់លោក។ លោក ព្រាប សុវត្ថិ បានចាកចេញពីទ្រនំហង្សមាសធ្លាប់ជ្រកកោនជាង ២០ឆ្នាំ ងាកទៅសាងកេរ្តិ៍ឈ្មោះក្នុងផលិតកម្មទើបដុះត្រួយថ្មីៗហ្គាឡាក់ស៉ី ទទួលបានជោគជ័យ ទាំងចម្រៀង និងមុខជំនួញ។ លោកព្រាប សុវត្ថិ ជាកំពូលតារាចម្រៀងតំណាងឱ្យផលិតផលល្បីៗ និងមានជំនួញផ្ទាល់ខ្លួនជាច្រើនរួមមាន៖

១. ហាងកាត់សក់ ព្រាប សុវត្ថិ ដែលត្រូវបានគេដឹងថាមានទីតាំងនៅតំបន់ដ៏មានសក្ដានុពលទួលគោក
២. ភោជនីយដ្ឋានដ៏ធំមានឈ្មោះថា «ផ្ទះបាយព្រាប សុវត្ថិ» ។ ជារឿយៗគេតែងឃើញលោកឧកញ៉ា ភរិយា និងកូនៗតែងបង្ហាញពីមុខម្ហូបឆ្ងាញ់ៗនៅទីនោះ មានដូចជា មាន់ដុតបាយក្ដាំង ម្ហូបចម្រុះ បុកល្ហុង នំបញ្ចុកជាដើម។
៣. ថ្មីៗនេះគេទើបតែឃើញលោកបង្ហាញផលិតផលប្រេនផ្ទាល់ខ្លួនសាប៊ូកក់សក់ ព្រាប សុវត្ថិ
៤. គម្រោងដីឡូត៍ និងបុរីព្រាប សុវត្ថិ ដែលលោកកំពុងតែផ្សព្វផ្សាយយ៉ាងសកម្ក្រៅ
៥. ពីនេះលោកក៏ជាBAតំណាងឱ្យផលិតផល និងក្រុមហ៊ុនធំៗមួយចំនួនដូចជា៖ BA រថយន្ត Isusu, BA ទូរសព្ទដៃ VIVO ព្រមទាំងតំណាងធនាគារ គម្រោងធំៗមួយចំនួនទៀត។

មតិយោបល់