កូរ៉េខាងត្បូងៈការយាមព្រំដែនជាមួយកូរ៉េខាងជើងគឺជាការងារស្ត្រេស ខ្លាំងណាស់សម្រាប់ទាហានកូរ៉េខាងត្បូងនៅក្នុងតំបន់គ្មានយោធាដែលបែងចែកកូរ៉េទាំងពីរនោះ ប៉ុន្តែពេលនេះពួកគេបានរកឃើញវិធីចម្លែកមួយដើម្បីសម្រាកលំហែរនិងបំបាត់ជំងឺស្ត្រេសដោយការរៀនរបាំបាឡេ។
នៅក្នុងពេលមួយសប្តាហ៍នេះ ទាហានវ័យក្មេងនៃកងពលធំទី២៥ របស់កងទ័ពកូរ៉េបានដោះ ស្បែកជើងកវែងរបស់ពួកគេ ប្តូរមកពាក់ស្បែកជើងរាំរបាំបាឡេវិញ និងបានចូលរួមក្នុងថ្នាក់រៀនរាំរបាំបាឡេមួយ ក្នុងគោលបំណងដើម្បីបំបាត់ជំងឺស្ត្រេសក្នុងការយាមកាមព្រំដែនភាគច្រើននៃការការពារខ្លាំងបំផុតរបស់ពិភពលោក។
ក្រោមការដឹកនាំរបស់ នាងLee Hyang-jo អ្នករបាំបាឡេមកពីក្រុមរបាំបាឡេជាតិកូរ៉េ បានចាប់ផ្តើមបង្រៀននៅក្នុងមូលដ្ឋានមួយឆ្នាំកន្លងមកហើយនេះ។
ទាហានវ័យក្មេងបានតស៊ូដើម្បីធ្វើចលនារាំរបាំបាឡេផ្លាស់ទីបង្វិលខ្លួន ដើម្បីការសម្រាកកាយ។យ៉ាងណាក៏ដោយមានទាហ៊ានមូយចំនួនក៏មិនអាចចូលរួមក្នុងការរៀនរាំរបាំនេះបានដែរ ព្រោះពិបាកក្នុងធ្វើចលនាតាមការប្រាប់របស់គ្រូបង្វឹក៕
https://youtu.be/TX2nQVIGj6o
មតិយោបល់