ធ្លាប់តែឃើញ ចែងោល អត់ទុកសក់ ឥឡូវលេងស្ទីលមានសក់អញ្ចឹង ស្អាតកប់

(ភ្នំពេញ)៖ កន្លងមក ទស្សនិកជនធ្លាប់តែឃើញការតុបតែងខ្លួនរបស់ គ្រីស ឌីវ៉ា ដោយកញ្ញា តែងតែលេងម៉ូតសក់ខ្លីខ្លាំង ស្ទើរតែអស់សក់ទៅហើយ ដោយមិនងាយបានឃើញ កញ្ញាទុកសក់វែងនោះឡើយ។

ដោយឡែក ពេលនេះ កុំឱ្យហ្វេនសាំភ្នែកខ្លាំងពេក តារាស្រីម្នាក់នេះ បានប្តូរស្ទីលថ្មី លេងម៉ូតសក់វែងវិញម្តង ប៉ុន្តែមិនមែនទុកសក់វែងទេ គឺយកសក់មកពាក់តែម្តង មើលទៅគឺពិតជាស្អាតប្លែកមែន ដោយមើលទៅទម្រង់មុខV និងស្បែកសខ្ចី កែវភ្នែកមូលក្រឡង់ គ្មានទាស់ត្រង់ណាសោះឡើយ។

យ៉ាងណាមិញ សូម្បីតែមហាជន ក៏បាននាំគ្នាសរសើរ ចំពោះសម្រស់ និងការតុបតែងខ្លួនរបស់ គ្រីស ឌីវ៉ា ដែរ ដែលមិនដែលឱ្យហ្វេន មានការអាក់អនស្រពន់ចិត្តឡើយ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *