ព័ត៌មានជាតិ

សមត្ថកិច្ចនឃាត់ខ្លួន មុខសញ្ញាចោរឆក់កាបូបតាមដងផ្លូវម្នាក់ អនុវត្តតាមផ្លូវច្បាប់

បាត់ដំបង: កាលពីថ្ងៃ ពុធ ៤កើតខែពិសាខ ឆ្នាំខាលចត្វា ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឺមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវស៊ើបអង្កេតករណី(ចោរកម្ម)មួយករណី បន្ទាប់ពីសមត្ថកិច្ចនគរបាលបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ យស់ យ៉ាន ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅភូមិឡឥដ្ឋ សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបងថា មានករណី ចោរកម្មឆក់កាបូប របស់ខ្លួននៅចំណុចក្រុមទី១០ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខណ:ដែលជនរងគ្រោះបានធ្វើដំណើរឆ្លងកាត់ចំណុចកើតហេតុនេះ ក៏ត្រូវបានជនសង័្សយធ្វើសកម្មភាពឆក់យកកាបូបនេះទៅបាត់នាវេលាព្រឹកម៉ោង ៩និង៣០នាទីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដែលក្នុងកាបូបនោះមានប្រាក់រៀលចំនួន ៤០ម៉ឺនរៀល(សែសិបម៉ឺនរៀល)។

នៅពេលធ្វើការសា្រវជ្រាវសមត្ថកិច្ចនគរបាលកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយម្នាក់ឈ្មោះ សុវណ្ណ លាន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិរំចេក៣ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រមទាំងដកហូតសម្ភារ:របស់ជនរងគ្រោះមាន កាបូបនិងប្រាក់ចំនួន ៤០ម៉ឺនរៀល។

នៅពេលនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ អនុវត្តតាម នីតិវិធីច្បាប់ រីឯសម្ភារ:របស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញហើយ ៕

មតិយោបល់