ព័ត៌មានជាតិ

សិស្សចេញពីរៀននាំគ្នាទៅស្ទូចត្រី នៅមាត់ទន្លេមេគង្គរួចចុះងួតទឹកលេង បណ្តាលឲ្យលង់ទឹកស្លាប់២នាក់

កណ្តាលៈ នៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ មានករណីសិស្សចេញពីរៀន បាននាំគ្នាទៅស្ទូចត្រី នៅមាត់ទន្លេមេគង្គ រួចក៏ចុះងួតទឹកលេង បណ្តាលឲ្យលង់ទឹកស្លាប់២នាក់ ទីតាំងកន្លែងកើតហេតុ ស្ថិតត្រង់ចំណុចក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនរងគ្រោះ(សព០២នាក់)៖ ១-ឈ្មោះ ឃុន សេរីសោភា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សមានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ស្លាប់) ។ ២-ឈ្មោះ សុត ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ស្លាប់) ។

សភាពរឿងហេតុ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង១៥និង០០នាទី ជនរងគ្រោះឈ្មោះ ឃុន សេរីសោភា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សមានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ,ឈ្មោះ សុត ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

បានចេញពីសាលារៀនហើយ បាននាំគ្នាមកស្ទូចត្រីនៅមាត់ទន្លេ មេគង្គរួចចុះងួតទឹកលេងនៅក្នុងទន្លេ ស្រាប់ឈ្មោះសុត ពិសិដ្ឋ ភេទប្រុស មុជទឹកបានលង់ទឹកហើយស្រែកហៅអោយគេជួយ ពេលនោះមិត្តភត្តិដែលរៀនជាមួយគ្នាម្នាក់ មិនស្គាល់ឈ្មោះ ក្រឡេកឃើញមិត្តភក្តិខ្លួនលង់ទឹក ក៏លោតទៅហែលរុញពីក្នុងទឹកមានចំងាយពីច្រាំងទន្លេ ប្រហែល៤ម៉ែត្រទៅ៥ម៉ែត្រ ជិតដល់មាត់ច្រាំង រួចបានលើកដៃអោយឈ្មោះ ឃុន សេរីសោភា ភេទប្រុស អាយុ១៤ឆ្នាំជួយចាប់ដៃឈ្មោះ សុត ពិសិដ្ឋ ភេទប្រុសទាញឡើងលើគោក តែបានរអិលជើងធ្លាក់ទៅក្នុងទឹកដោយអោបគ្នាទាំងពីរនាក់ឈ្មោះ ឃុន សេរីសោភា ភេទប្រុស និងឈ្មោះ សុត ពិសិដ្ឋ ភេទប្រុស លិចចូលទៅក្នុងទឹកទន្លេបាត់តែម្តង ។

បន្ទាប់មកទៀតបានមិត្តភក្តិដែលជួយរុញមកខាងនោះខំប្រឹងមុជរាវរក នៅតែរកមិនឃើញ ហើយបានផ្អើលដល់ប្រជាពលរដ្ឋ ភូមិព្រែកតាកែវ នាំគ្នាមកជួយសង្រោះអោយហៅរកទូកឆៃរ៉ា មកមុជរាវរកឃើញសពឃើញឈ្មោះ ឃុន សេរីសោភា ភេទប្រុស និងឈ្មោះ សុត ពិសិដ្ឋ ភេទប្រុស បានអោបគ្នាជាប់ស្លាប់ទាំងពីរនាក់ នៅក្នុងទឹកទន្លេមេគង្គ ។

រួចហើយប្រជាពលរដ្ឋបានរាយការណ៍មកសម្ថតកិច្ចប៉ុស្តិ៍នគរបាលសំរោងធំ ក្រោយពីទទួលព័ត៌បានហើយ ប៉ុស្តិ៍នគរបាលសំរោងធំបានចុះដល់កន្លែងកើតហេតុ សហការជាមួយជំនាញ ផ្នែកនគបាលកោសលវិច្ច័យស្រុកកៀនស្វាយ ជួលទូកប្រជាជនវៀតណាមមកមុជរាវរក ឃើញសាកសពឈ្មោះ ឃុន សេរីសោភាភេទប្រុស និងឈ្មោះសុត ពិសិដ្ឋ ភេទប្រុសបានអោបគ្នាស្លាប់នៅក្នុងទឹកទន្លេមេកគង្គ បានយកសពទាំងពីរឡើងគោក ។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍សំរោងធំ សហការជាមួយកម្លាំងផ្នែកជំនាញកោសលវិច្ច័យនិងបច្ចេកទេស អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យនិងចូលរួមដោយក្រុមគ្រួសារជនរងគ្រោះ ពិនិត្យស្លាកស្នាមឃើញថា ជនរងគ្រោះមិនមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់នោះទេ ជនរងគ្រោះបានស្លាប់ដោយលង់ទឹក ហើយក្រុមគ្រួសារបានទទួលស្គាល់ សាកសពបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់