ព័ត៌មានសិល្បៈ និងកម្សាន្ត

Doctor Strange សុខចិត្តមិនបញ្ចាំងក្នុងប្រទេសមួយចំនួន ក៏មិនលុបចោលឈុតស្រលាញ់ភេទដូចគ្នា

(បរទេស)៖ ផលិតកម្ម Disney បានសម្រេចថានឹងមិនចាក់បញ្ចាំងភាពយន្ត Doctor Strange (ដុកទ័រ ស្ត្រេង) វគ្គថ្មី នៅតាមប្រទេសមួយចំនួននៅតំបន់មជ្ឈឹមបូព៌ាឡើយ ក្រោយមានការស្នើសុំឲ្យដកឈុតខ្លីដែលតំណាងឲ្យការស្រឡាញ់ភេទដូចគ្នា។

មន្ត្រីមួយរូបនៅប្រទេសប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានប្រាប់ដល់កាសែត The Guardian (ដឺ ហ្គាដៀន) ថាផលិតកម្ម Disney ត្រូវបានស្នើឲ្យលុបឈុតមួយចេញពីភាពយន្ត Doctor Strange វគ្គថ្មី ដោយក្នុងឈុតនោះ គឺបានបង្ហាញពីតួអង្គឈ្មោះ America Chavez (អាមេរីខា ឆាវេស) រស់នៅជាមួយម្ដាយជាអ្នកស្រឡាញ់ភេទដូចគ្នា។ យ៉ាងណាក្ដី ផលិតកម្ម Disney (ឌីសនី) បានប្រកែកនូវសំណើរនេះ ហើយបានសម្រេចថានឹងមិនចាក់ផ្សាយភាពយន្ត Doctor Strange វគ្គថ្មី នៅអារ៉ាប៊ីសាអ៊ូឌីត រួមជាមួយប្រទេសនៅតំបន់មជ្ឈឹមបូព៌ាមួយចំនួនទៀតដែលមិនពេញចិត្តចំពោះឈុតខ្លីនេះឡើយ។

គួរដឹងដែរថាសាច់រឿងក្នុងសៀវភៅត្លុក តួអង្គ America Chavez (អាមែរីកា ឆាវេស) ត្រូវបានបង្ហាញថាជាតួអង្គស្រីស្រឡាញ់ស្រីដែលចូលចិត្តមើលងាយសមត្ថកិច្ច និងចូលចិត្តប្រើហិង្សាថែមទៀតផង។ ចំណែកក្នុងភាពយន្ត អត្តសញ្ញាណភេទរបស់តួអង្គនេះបានបង្ហាញតាមរយៈការដែលនាងបានប្រើម្ជុលខ្ទាសដែលតំណាងឲ្យសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។

មតិយោបល់