ព័ត៌មានសិល្បៈ និងកម្សាន្ត

Fast & Furious 7 នឹង​នៅតែ​ដំណើរការ​បើទោះបី​ជាមរ​ណៈភាព​លោក​ Paul Walker

​យោងតាម​របាយការណ៍​នៃ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត​របស់​ពិភពលោក Hollywood បាន​និយាយថា​រឿង Fast & Furious 7 ដែល​នៅ​មិនទាន់​ថត​ចប់​នៅឡើយ​នោះ​នឹង​នៅតែ​បន្ត​ដំណើរការ​ធម្មតា​បើទោះបីជា​មាន​ការ​អវត្តមាន​ដោយសារ​មរណៈភាព​របស់​តួអង្គ​សំខាន់​មួយ​នៅក្នុង​ភាព​យន្ត​នេះ​ក៏​ដោយ​។​
_71477056_walker_getty2
​លោក​បាន​បន្តទៀតថា​មាន​កាសែត​ទស្សនាវដ្ដី​ជាច្រើន​ដែល​បាន​ធ្លាប់​សរសេរថា​ការថត​ខ្សែភាពយន្ត​មួយ​រឿងនេះ​នឹង​ត្រូវ​ពន្យា​ពេល​ក្រោយ​ការស្លាប់​របស់​លោក Paul តែ​វា​មិនមែន​ជា​ការពិត​នោះ​ទេ​ហើយ​វា​នឹង​ត្រូវ​ដាក់​បញ្ចាំង​ដូច​ធម្មតា​និង​ទៅតាម​ពេលវេលា​កំណត់​។​

​គ្រោះថ្នាក់​ដែល​បាន​ធ្វើឲ្យ Paul ស្លាប់​បាន​កើតឡើង​នៅពេល​រូបលោក​កំពុង​ទទួល​បាន​ការឈប់​សម្រាក​ពី​ការថត​ដែល​តាម​ផែនការ​លោក​នឹង​ត្រូវ​ហៅ​មក​ប្រជុំ​បន្ត​ការថត​ឡើងវិញ​នៅ​ថ្ងៃ​អាទិត្យ​ទៅហើយ​។
​គួរបញ្ជាក់​ថា​ការស្លាប់​របស់​ Paul​ កាលពី​ថ្ងៃ​សៅរ៍​បាន​ធ្វើឲ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​តាមដាន​និង​អ្នកគាំទ្រ​ខ្សែភាពយន្ត​ Fast & Furious ​ដោយសារតែ​ Paul​ ជា​តួអង្គ​សំខាន់​មួយ​នៅក្នុង​រឿង​នេះ​នៅពេល​ដែល​សូម្បី​តែ​វា​មិន​ទាន់​បាន​ថត​ចប់​ផង​នោះ​។​វា​បាន​ធ្វើឲ្យ​មាន​ការងឿងឆ្ងល់​ថា​ការថត​បន្ត​នឹង​ដំណើរការ​យ៉ាងណា​នោះ​?​ ៕
ទស្សនាវីដេអូឃ្លិបខ្លីៗ Fast & Furious 7 ដូចខាង​ក្រោមនេះ៖

មតិយោបល់