(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលសិ៍ (Olaf Scholz) និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឯកភាពគ្នាថានឹងមិនទទួលស្គាល់ ទឹកដីដែលរុស្ស៉ីវាយយកបាន ឬកាន់កាប់នៅក្នុងប្រទេសអ៊ុយក្រែនជាដាច់ខាត។
ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ ខាងលើដដែល បានឱ្យដឹងទៀតថានៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ មេដឹកនាំនៃប្រទេសទាំង២ ក៏បានថ្កោលទោសផងដែរលើការអត្ថាធិប្បាយកាលពីពេលថ្មីៗនេះពីសំណាក់ថ្នាក់ដឹកនាំរុស្ស៉ីដែលព្យាយាម បង្ខូចកិត្តិយស ជុំវិញភាពស្របច្បាប់តាមបែបប្រជាធិបតេយ្យរបស់មេដឹកនាំអ៊ុយក្រែន។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ដូច្នេះថា «មេដឹកនាំទាំង២ បានឯកភាពគ្នាថាអ៊ុយក្រែនចាំបាច់ ទទួលបានការគាំទ្របន្ថែម ជាការអនុវត្តសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន»។
បើតាមសេតវិមាន, លោក ចូ បៃដិន ក៏បានបង្ហាញការស្វាគមន៍ការផ្ដល់ជំនួយយោធារបស់អាល្លឺម៉ង់ដល់អ៊ុយក្រែន ព្រមទាំងការសន្យាផ្ដល់ជំនួយ មនុស្សធម៌កាលពីពេលថ្មីៗនេះផងដែរ៕
ប្រភព៖ Reuters
មតិយោបល់