តារាម៉ូដែលសុំចាញ់ ពិធីករ សុភ័ក្រ កុសុម៉ា តុបតែងខ្លួនដូចតារាម៉ូដែលអាជីព

(ភ្នំពេញ)៖ តារាស្រីពុហុជំនាញ សុភ័ក្រ កុសុម៉ា បានបង្ហោះរូបភាពមួយសន្លឹក បានធ្វើឲ្យ មិត្តៗ ក្នុងបណ្ដាញសង្គម ចែករំលែកតគ្នាពេញហ្វេសប៊ុក និងសរសើរថា កុសុម៉ា ពិតជា ប៉ិនប្រសប់ ជាមួយនឹងចូលចិត្តធ្វើអ្វី ប្លែកៗមិនធម្មតា។

ជាក់ស្តែង តាមរយៈរូបមួយប៉ុស្តិ៍ ដែលបានបង្ហោះ បាននាំអារម្មណ៍ឲ្យប្រិយមិត្ត ទប់សំណើចមិនបានទេ ជាមួយនឹងស្ទាយ៍ការគួរឲ្យចាប់អារម្មណ៍ កាច់ស្ទីលតាមតារាម៉ូដែល ពើតទៅក្រោយ មើលទៅឡើងដូច តារាបង្ហាញម៉ូដអាជីពតែម្តង គួរផ្សំទៅនឹងរ៉ូបវែង និងស្បែកជើងកែងចោតទៀតផងនោះ បានធ្វើឲ្យមានភាពទាក់ទាញថែមមួយកម្រិតទៀត។

យ៉ាងណាមិញ ប្រិយមិត្ត បានជ្រាបរួចមកហើយថា សុភ័ក្រ កុសុម៉ា ជាតារាស្រីមួយរូប ពោរពេញដោយពហុជំនាញ អាចធ្វើបានសឹងតែគ្រប់ផ្នែកក្នុងវិស័យសិល្បៈ ដែលតែងតែធ្វើឲ្យហ្វេនៗ អស់សំណើចដូច្នេះដែរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *